កំពូល​តារា​តៃវ៉ាន់ Jay Chou ត្រូវ​គេ​ព្រលះ​ថា​ច្រៀង​មិន​កើត

ក្នុង​​ពេល​ដណ្ដើម​កូន​ក្រុម​គ្នា​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង “Sing! China” តារា​ចម្រៀង​ល្បី​ឈ្មោះ​តៃវ៉ាន់ Jay Chou ត្រូវ​គេ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ដើម្បី​ដណ្ដើម​បាន​បេក្ខជន​ខ្លាំង​មក​ក្រុម​របស់​ខ្លួន។

 

កំពូល​តារា​តៃវ៉ាន់ Jay Chou ត្រូវ​គេ​ព្រលះ​ថា​ច្រៀង​មិន​កើត

កាល​ពី​ថ្ងៃ​ទី ១៥​ខែ​កក្កដា​មុន​នេះ កម្មវិធី​ប្រឡង​ចម្រៀង Sing ! China ដែល​មាន​លក្ខណៈ​ដូច​នឹង​កម្មវិធី “The Voice” ត្រូវ​បាន​ចាក់​ផ្សាយ​ភាគ​ទី​១​នៅ​លើ​ប៉ុស្តិ៍ Zhenjiang។ កម្មវិធី​ឆ្នាំ​នេះ​ប្រមូល​ផ្ដុំ​ទៅ​ដោយ​គ្រូ​បង្វឹក​ល្បី​ឈ្មោះ​ចំនួន​៤​រូប​រួម​មាន តារា​ចម្រៀង Jay Chou, Na Ying, Wang Feng និងHarlem Yu។ Coach នីមួយ​ៗ​បាន​ខំប្រឹង​ប្រើ​វោហារ​យ៉ាង​ខ្លាំង​ដើម្បី​កុំ​ឲ្យ​ធ្លាក់​បេក្ខជន​ខ្លាំង​ៗ​ចូល​ក្នុង​ក្រុម​របស់​គ្រូ​បង្វឹក​ដទៃ។

 

កំពូល​តារា​តៃវ៉ាន់ Jay Chou ត្រូវ​គេ​ព្រលះ​ថា​ច្រៀង​មិន​កើត

នៅ​ពេល​ដល់​វេន​ខ្លួន​ដណ្ដើម​កូន​ក្រុម កំពូល​តារា​ចម្រៀង Jay Chou បាន​អួត​ថា​លោក​ជា​តារា​ចម្រៀង​ចិន​ដែល​មាន​គេ​ស្គាល់​ទូទាំង​ពិភពលោក។ “មនុស្ស​ជា​ច្រើន​ស្ដាប់​បទ​ចម្រៀង​របស់​ខ្ញុំ​ដើម្បី​ហ្វឹកហាត់​សំឡេង” Jay អួត។ នៅ​ពេល​ឮ​សំដី​ទាំង​នេះ តារា​ចម្រៀង Harlem Yu បាន​ពន្លះ​ម្ចាស់​បទ “Far Away” ថា៖ “ប៉ុន្តែ​លោក​ច្រៀង​មិន​ទាំង​ច្បាស់​ផង​ហ្នឹង។ កូន​ៗ​របស់​ខ្ញុំ​មិន​ទាំង​យល់​ថា​លោក​ច្រៀង​អី​ផង​ក្នុង​បទ “Tornado””៕

 

ចុចអាន៖ទិដ្ឋភាព​ប្លែក​អស្ចារ្យ​ពី​មង្គល​ការ​​តួ​រឿង “ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍” ​ម្សិលមិញ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖jaynestars