៤ប្រទេសល្បីៗ ដែលជាប់ឈ្មោះថា មានស្រីស្អាតខ្លាំងជាងគេ លើពិភពលោក!

នៅក្នុងពិភពលោកយើងនេះស្រីដែលមានរូបសម្រស់ស្រស់ស្អាត ពិតជាមិនពិបាករក នោះទេ។ មានប្រទេសជាច្រើន ដែលមាននារីស្អាតៗឈរតម្រង់ជួរគ្នាជាជួរៗបង្ហាញ រូបឆោមលោមពណ៌របស់ខ្លួន។ ហេតុដូច្នេះថ្ងៃនេះKhmerload សូមបង្ហាញប្រទេស ល្បីៗចំនួន៤ដែលបានជាប់ឈ្មោះថាមានស្រីស្អាតខ្លាំងជាងគេបំផុតនៅក្នុងពិភពលោក។ ចង់ដឹងថាតើប្រទេសណាខ្លះ តោះទៅស្សនាជាមួយគ្នា៖

១.ប្រទេស Russia៖ នារីៗជនជាតិរុស្ស៊ី ចាត់ទុកថាជាកំពូលមនុស្សស្រីដែលមាន សម្រស់ស្រស់ស្អាតផ្តាច់គេក្នុងលោក។ អ្នកដែលធ្លាប់បានទៅលេងនៅប្រទេសនេះ សុទ្ធតែបានប្រាប់ថាស្រីៗ គឺមានរូបរាងខ្ពស់ស្រឡះ និងជើងវែងៗ ចំណែកឯមុខមាត់ វិញគឺល្អទាំងព្រមតែម្តង។ នេះក៏ព្រោះតែរុស្ស៊ីជាប្រទេសមួយដែលមានផ្ទៃដីធំ និង មានប្រជាជនរស់នៅច្រើនជាងគេ ដូច្នេះមានប្រជាជនជារាប់លាននាក់ដែលមាន សញ្ជាតិជាកូនកាត់ច្រើនសាសន៍ ទើបធ្វើឱ្យប្រទេសនេះមានមនុស្សខុសៗគ្នាច្រើន ប្រភេទ។ អ្នកខ្លះកាត់អឺរ៉ុប កាត់អាស៊ី ទាំងពណ៌សម្បុរកាយ មុខមាត់ដែលត្រូវបាន គេទទួលស្គាល់ថាល្អស្អាតពិតៗ សូម្បីតែកូនក្មេងអាយុ១០ឆ្នាំ​ក៏ចាប់ផ្តើមមានរូបរាង ទម្រង់មុខស្រស់ស្អាត គួរឱ្យស្រាឡាញ់បាត់ទៅហើយ។ ក្រៅពីនេះអ្នកវិទ្យាសាស្រ្តក៏ បានប្រាប់ផងដែរថា ប្រទេសរុស្ស៊ីមានអាកាសធាតុត្រជាក់់ខ្លាំង មានពន្លឺព្រះអាទិត្យ តិច ធ្វើឱ្យក្រមុំនៅទីនេះមិនសូវបានស្គាល់ ពន្លឺថ្ងៃទេទើបស្បែកមានសភាពសស្អាត ភ្លឺរលោង មិនជាំខ្មៅ ឬស្រអាប់នោះឡើយ។

២.ប្រទេសVenezuela៖ ជាប្រទេសនៅប៉ែកអាមេរិកដែលបានបញ្ជូនស្រីស្អាតទៅ ប្រកួតបវរកញ្ញាចក្រវាលជារៀងរាល់ឆ្នាំ ព្រោះនារីៗនៅទីនេះមានរូបរាងខ្ពស់ៗ ភ្នែក ស្អាត ច្រមុះក៏ស្រួច រាងក៏ឡូយជាដើម  ទោះបីជាមានអ្នកខ្លះ ធ្វើការវះកាត់កែសម្ផស្ស បន្តិចមែន តែអាចនិយាយបានថា ពួកនាងមានរូបសម្រស់ស្រស់ឆើតឆាយពីកំណើត មកច្រើនជាង។

៣.ប្រទេសហ្វីលីពីន៖ នេះជាកិត្តិយសណាស់ សម្រាប់នារីជនជាតិអាស៊ីក្នុងប្រទេស តំបន់អាស៊ីប៉ែកអាគ្នេយ៍យើង។ មូលហេតុដែលធ្វើឱ្យប្រទេសនេះ ជាប់លំដាប់ថ្នាក់ថា មានស្រីស្អាតលើសគេ ព្រោះកាលពីមុនហ្វីលីពីន ធ្លាប់ស្ថិតនៅក្រោមអាណានិគមរបស់ជប៉ុន និងអាមេរិក ទើបធ្វើឱ្យពួកគេមួយចំនួនធំ ជាកូនកាត់ពូជសាសន៍ ហើយជាច្រើននាក់ គឺសុទ្ធតែមានរូបស្អាតៗអស់ទាស់។

៤.ប្រទេសស៊ុយអែត៖ ជាប្រទេសនៅប៉ែកអឺរ៉ុប ដែលជាប់ឈ្មោះថាមានស្រីស្អាតក្រៅពី ប្រទេសអ៉ីតាលី។ មានអ្នកប្រាប់ហេតុផលថា ស្រីនៅប្រទេសផ្សេងមិនស្អាតដល់ ប្រទេសស៊ុយអែតនោះទេ បើនិយាយពីដាណឺម៉ាកវិញនារីៗមានសក់ខ្មៅដែលធ្វើឱ្យមានមន្តស្នេហ៍តិចជាងស្រីមានសក់លាយពណ៌ខ្លះៗនៅស៊ុយអែតទៅវិញ។ កាលពីមុន ពួកនាងធ្លាប់បានទៅប្រកួតបវកញ្ញាប្រចាំតំបន់ក្នុងចំណោមបេក្ខភាព៥,០០០នាក់ ហើយលទ្ធផលក៏បានបង្ហាញឱ្យឃើញថាជនជាតិណកវេច្រើនជាង៧០%បានបោះ ឆ្នោតគាំទ្រកញ្ញាស៊ុយអែត និងពួកប្រុសៗនៃប្រទេស ដាណឺម៉ាកច្រើនជាង៦០%ក៏បាន បោះឆ្នោតគាំទ្រនារីៗនៅស៊ុយអែតដែរ។ ក្រៅពីនេះចំណែកឯបុរសៗនៅប្រទេសស៊ុយអែតវិញ ក៏មានសម្រស់ស្អាតមិនចាញ់នារីដែរ ថែមទាំងធ្លាប់ជាប់ឈ្មោះជាបុរស ដែលមានរូបស្អាតជាងគេនៅក្នុងពិភពលោកទៀតផង។

ប្រភព ៖
បរទេស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload