អ្នក​កំប្លែង​​​លោក​​​តា​​​​សង់​​ស៊ី​ស ​កំពុង​​​​សង្គ្រោះ​​​​បន្ទាន់​​​​​

រាជធានីភ្នំពេញ ៖ តារាកំ​​ប្លែង​នាយ​សង់​​ស៊ី​ស ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​មន្ទី​ពេទ្យ​កាល់ម៉ែតភ្លាម​ៗ ដើម្បីសង្គ្រោះ​បន្ទាន់​ ដោយ​សារ​តែ​ជំងឺ​​ត្បៀត​ស​រ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​​ កាលពី​ថ្ងៃទី​១៩ កក្កដា ២០១៦​ ។

តាម​ការឱ្យ​​ដឹង​​ពី​កញ្ញា​ស៊ុន ស្រី​ពេជ្រ ដែល​ជា​តារាចំរៀង​ និង​ត្រូវជា​កូនលោក​នាយ​សង់​ស៊ី​ស ឱ្យ​​ដឹង​ថា ឪពុក​​របស់​នាង​មាន​ជំងឺ​លើសឈាម ពេល​​​គាត់​ក្អួត ក៏​​បណ្តាលឱ្យ​​វៀច​មាត់ ហើយ​ក្រុម​គ្រួសារ​ ក៏​បញ្ជូន​មក​មន្ទី​ពេទ្យ ហើយ​ត្រូវ​លោកគ្រូ​ពេទ្យ​បាន​ប្រាប់​​ថា​ឪពុក​របស់​នាង​ត្បៀត​ស​រ​សៃ​ឈាម​​​ក្នុងខួ​រ​ក្បាល ​។

គួររំលឹកថា នេះ​​​មិនមែន​ជា​លើក​ទី​មួយ​ទេ ​ដែល​តារា​កំប្លែង​​នា​យ​សង់ ស៊ី​ស បាន​ចូល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេ​ទ្យ​​ កន្លង​មក ​តារា​កំប្លែង​រូប​នេះ​ ក៏​បាន​ចូល​សង្គ្រោះ​បន្ទាន់​ ដោយសារ​ជំងឺ​មួយ​នេះ​ដូច​គ្នា​ផង​ដែរ ​៕

ប្រភព ៖
កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖ គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា តារា​​កំ​ប្លែ​ងដ៏ល្បី​មួយរូបគឺ​ លោក​​​តា​ សង់ ស៊ី​ស ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​​ភ្លាម​ៗ បន្ទាប់​ពី​គាត់​​បាន​​ឡើង​សម្ពាធ​​​ឈាមខ្លាំង ដោយ​កម្រើកខ្លួន​មិន​បាន ​កាលពី​ព្រឹក​ថ្ងៃ​​ទី​៣១ ​ឧសភា ២០១៦ ​។

បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រួសារ​លោកតា​ សង់ ស៊ី​ស ត្រូ​វបាន​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ បន្ទាប់​ពី​ឈាម​របស់​គាត់​បាន​​ឡើង​រហូត​ដល់​​២១ ​។ ​លោក​តាសង់ ស៊ី ​បាន​ធ្វើទុក្ខ​ខ្លាំង​ ​កាលពី​វេលា​ម៉ោង​៦​ព្រឹកថ្ងៃដដែលនេះ ហើ​យ​ត្រូវ​​ក្រុម​គ្រួសារ​ដឹក​មកសង្គ្រោះ​​បន្ទាន់​នៅ​​ម​ន្ទីរ​​ពេទ្យ​អង្គរធំ បន្ទប់​លេខ​២០៨ ជាន់​ទី​២​ ។

យ៉ាងណា​ក៏​ដោយ​ ក្រោយ​ពី​ការ​ជួយ​សង្គ្រោះ​ពី​ក្រុម​​គ្រូពេទ្យ គិត​មក​​ដល់​ពេល​នេះ​ អាកា​រៈ​​ជំងឺ​លោក​តា​​សង់ ស៊ី​ស បាន​ធូ​រស្រាល​បន្តិច​​ហើយ ប៉ុន្តែ​ក្រុម​គ្រូពេទ្យប្រាប់​ថា ត្រូវ​បន្ត​ឱ្យ​​លោក​សម្រាក​ ដើម្បី​តាម​​ដាន​ជំងឺ​​ទៀត ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload