ខាត់ សុឃីម មានជំងឺខ្វះលុយចាយ ប្រកាសលក់ផ្ទះ

ភ្នំពេញ៖ តារាស្រីដែលមានរហ័សនាមថា ជាតារាពហុជំនាញចេះ ស្ទើរគ្រប់ទម្រង់សិល្បៈ ទាំងបុរាណ និងសម័យ អ្នកនាង ខាត់ សុឃីម នៅពេលថ្មីៗនេះ បានប្រកាសលក់ផ្ទះ ជាសាធារណៈចំនួន៤ល្វែងជាប់គ្នា ក្នុងតម្លៃ១៣ម៉ឺនដុល្លារ ក្រោមហេតុ ផងមានជំងឺខ្វះលុយចាយ ។

តារាស្រី ដែលមានអាជីពសិល្បៈច្រើនទម្រង់ និងជាម្ចាស់ហាងសម្អាងការ អ្នកនាង ខាត់ សុឃីម រយៈពេលប៉ុន្មានឆ្នាំ ចុង ក្រោយ ឃើញថា សន្ទុះប្រជាប្រិយភាពរបស់នាង ហាក់ដូចជាលេចធ្លោ ល្បីល្បាញខ្លាំងណាស់ ដោយនាងរកចំណូល ពីការ ងារសិល្បៈ និងសម្អាងការបានមិនតិចទេ ក្នុងមួយខែៗ ប៉ុន្តែអ្វីដែលធ្វើឲ្យ ទស្សនិកជនមានចម្ងល់នោះ គឺទន្ទឹមនឹងចំណូល របស់នាង មានច្រើនហើយ ស្រាប់តែថ្មីៗនេះនាងបានប្រកាសក្តែងចង់លក់ផ្ទះ៤ល្វែង ក្នុងតម្លៃ១៣ម៉ឺន ដោយនាងមិនបាន បញ្ជាក់ ប្រាប់មហាជនពីមូលហេតុ នៃការលក់ផ្ទះនោះឡើយ ដោយនាងគ្រាន់តែនិយាយលេងថា មានជំងឺខ្វះលុយ ។

ការប្រកាសលក់ផ្ទះរបស់ អ្នកនាង ខាត់ សុឃីម គឺលេចឮក្រោយពីនាង បានទម្លាយប្រាប់ អ្នកសារព័ត៌មានថា នៅពាក់ កណ្តា ល ខែសីហា ខាងមុខនេះ នាងនឹងដឹកដៃស្វាមីចេញ ទៅដើរលេងនៅក្រៅប្រទេស បើតាមគម្រោងគឺទ្វឺបអឺរ៉ុប, កាណាដា និង សហរដ្ឋអាមេរិក បើតាមការចំណាយ ក្នុងការដើរកម្សាន្តនេះ អាចរាប់ម៉ឺនដុល្លារ ដែលជាហេតុធ្វើ ឲ្យទស្សនិក ជនមួយចំនួន ដាក់ជាចម្ងល់ថា តារាស្រីរូបនេះលក់ផ្ទះ ដើម្បីនាំស្វាមីដើរលេងឫយ៉ាងណា ៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ​ខាត់ សុឃីម តារាពហុជំនាញ ក្នុងពិភពសិល្បៈ បានយកថ្ងៃខួបកំណើតប្តី ធ្វើបុណ្យដាក់ទាន ដែលជា​ហេតុផល​មួយ ដូច​​​តារាមួយចំនួន និង​ខុស​ពីតារាផ្សេងៗ ដែល​យកថ្ងៃនេះ ផឹកស៊ីរាំរែក ​ដោយបើកកម្មវិធី​ធំ​ៗ តែម្តង​។​

តាមរយៈវីដេអូឃ្លិបនេះ ខាត់ សុឃីម ដែលចែកចាយទៅកាន់​សាធារណៈជន ឲ្យដឹងថា នាង​នឹងយកថ្ងៃខួបកំណើត​នេះ ធ្វើបុណ្យដាក់ទាន ទៅកាន់​​មនុស្សវ័យចំណាស់ មួយចំនួន ។​

ខាត់ សុឃីម និយាយថា​ «រីករាយខួបកំណើតប្តីសម្លាញ់ សូម​អ្នកមិត្តភក្តិ សូមទោស​ Friend ទាំងអស់គ្នា​ មិនមែនចង់អួតអីទេ ហើយប្តីខ្ញុំ​គាត់ក៏មិនចូលចិត្តដែរ​ អារឿងបង្ហោះអីហ្នឹង​ តែថ្ងៃនេះ​ជាថ្ងៃខួបកំណើត របស់គាត់ ចឹងខ្ញុំសូមចូលរួម​ ជូនពរ​គាត់បន្តិច ព្រោះអី​អត់មានកាដូអីឲ្យ »។​

ខាត់ សុឃីម បានបន្ថែមទៀតថា ក្នុងថ្ងៃខួបកំណើតប្តីខ្លួន នាងមាន​តែចិត្តនឹងថ្លើម​ ហើយនឹងខ្លួនប្រាណ ក្នុងនាមជាប្រពន្ធម្នាក់ ដោយចង់លើកកម្លាំងចិត្ត ប្តី ហើយការស្រឡាញ់ខ្ញុំ មានរាល់ថ្ងៃ ដូច​ញ៉ាំបាយចឹង ច៎ាស ខ្ញុំ​ញ៉ាំបាយគឺញ៉ាំរាល់ថ្ងៃ ក្តី​ស្រឡាញ់ខ្ញុំមានចំពោះគាត់ រៀងរាល់ថ្ងៃដែរ ហើយក្នុងថ្ងៃនេះជាថ្ងៃសីល ថ្ងៃខួបកំណើតប្តី ចឹងខ្ញុំមិនបានទៅវត្តអីទេ ។​

ក្នុងនោះដែរ ខាត់ សុ ឃីម បានអះអាងថា នាងមិនបាន​ធ្វើកម្មវិធី​អ្វី ជូនប្តីនោះទេ មានតែ​ធ្វើបុណ្យ ធ្វើទាន​តិចទៀត ដើម្បី ឲ្យថ្ងៃខួបកំណើតមួយដ៏មានន័យ ដោយ​នឹង​ជូនថវិកា ដល់លោកគ្រូ សុខ ឌុច គ្រូចាបី ខ្សែដៀវ ២០ ម៉ឺនរៀល និង​ជួយដល់លោក តាម្នាក់ដែល​រងគ្រោះថ្នាក់ចរាចរណ៍ ដោយកំពុងសម្រាក នៅពេទ្យលោកសង្ឈ ​ជូន​ ២០ ម៉ឺនរៀលដែរ ៕​ ទស្សនា​វីដេអូឃ្លិប ដូចខាងក្រោមនេះ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload