យុទ្ធ​នា​ការ​ថ្មី ! ក្មេង​ក្រោម​១២​ឆ្នាំ ដែល​ពាក់​មួក​សុវត្ថិភាព នឹង​ទទួល​បាន​សំបុត្រ​ញ៉ាំ​កា​រ៉េម ​ឥត​គិត​ថ្លៃ​ពី​ប៉ូលិស

(អាមេរិក)៖ ថ្មីៗនេះនៅរដ្ឋ Ohio សហរដ្ឋអាមេរិក ប៉ូលិសបានលើកទឹកចិត្តក្មេងៗ ឲ្យចេះពាក់មួកសុវត្ថិភាព ខណៈជិះកូនកង់ ដោយផ្តល់សំបុត្រមួយឲ្យទៅញ៉ាំការ៉េម ដោយឥតគិតថ្លៃ ប្រសិនបើឃើញក្មេងណាម្នាក់ កំពុងបើកកង់ ឬកូនម៉ូតូរបស់ខ្លួនលេង ហើយមានពាក់មួកសុវត្ថិភាព បានត្រឹមត្រូវ។

វិធានការថ្មី របស់ប៉ូលិសនៅរដ្ឋមួយនេះ ធ្វើឡើងដើម្បីលើកទឹកចិត្តក្មេងៗ ក្រោមអាយុ១២ឆ្នាំ ឲ្យចេះពាក់មួកសុវត្ថិ ភាពការពារខ្លួន តាំងពីពេលនេះទៅ ហើយពួកគេនឹងទទួលបានសំបុត្រ ទិញការ៉េមញ៉ាំដោយមិនអស់ប្រាក់ ប្រសិនបើអនុវត្តតាមលក្ខខណ្ឌនេះ។

ក្នុងសំបុត្រដែលហុចឲ្យក្មេងនោះ នឹងមានដាក់អក្សរថា Operation Safe Summer ហើយពេលដែលក្មេង យកសំបុត្រនេះហុចទៅ អ្នកលក់ការ៉េមនោះ ពួកគេនឹងបានញ៉ាំវាតាមចិត្តចង់ ដោយមិនអស់ប្រាក់។ ស្ត្រីជាម្តាយក្មេងម្នាក់និយាយថា កូនប្រុសគាត់ពេលដឹងបែបនេះ គឺគេតែងតែពាក់មួកសុវត្ថិភាព គ្រប់ពេលកំឡុងជិះកង់ទៅសាលារៀន ព្រោះតែចង់បានការ៉េមញ៉ាំមិនអស់លុយ៕
យុទ្ធ​នា​ការ​ថ្មី ! ក្មេង​ក្រោម​១២​ឆ្នាំ ដែល​ពាក់​មួក​សុវត្ថិភាព នឹង​ទទួល​បាន​សំបុត្រ​ញ៉ាំ​កា​រ៉េម ​ឥត​គិត​ថ្លៃ​ពី​ប៉ូលិស

ប្រភព៖ khmertalking

  • យុទ្ធ​នា​ការ​ថ្មី ! ក្មេង​ក្រោម​១២​ឆ្នាំ ដែល​ពាក់​មួក​សុវត្ថិភាព នឹង​ទទួល​បាន​សំបុត្រ​ញ៉ាំ​កា​រ៉េម ​ឥត​គិត​ថ្លៃ​ពី​ប៉ូលិស已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/20  Category:ជីវិតនិងសង្គម
Tags: