Neymar ​​និង​ប្រេស៊ីល​ ​​ចេញ​ហ្វឹកហាត់​ត្រៀម​​​ប្រកួត​​អូឡាំពិក

Neymar ​​តារា​ឆ្នើម​ក្រុម​ FC Barcelona និង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ទាំង​អស់ បាន​​ចេញ​ហ្វឹកហាត់​ហើយ​ នៅ​ទីលាន​ Granja Comary ​ទីក្រុង​ Teresópolis ​​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ ដើម្បី​ត្រៀម​ប្រកួត​អូឡាំពិក​​នៅ​ទីក្រុង​ Rio​ ដែល​នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​០៥ ខែ​សីហា​ខាង​មុខ។

 

Neymar ​​និង​ប្រេស៊ីល​ ​​ចេញ​ហ្វឹកហាត់​ត្រៀម​​​ប្រកួត​​អូឡាំពិក

 

ប្រធាន​ក្រុម​​ប្រេស៊ីល​ Neymar ដែល​ខក​ខាន​ជួយ​ប្រេស៊ីល​ ឈ្នះ​ពាន​ World Cup 2014 និង​មិន​បាន​ចូល​រួម​ប្រកួត​ Copa America 2016 រូប​នេះ​ រំពឹង​ថា​​នឹង​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន ឈ្នះ​មេដាយ​មាស​ ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ឲ្យ​បាន​ ក្នុង​ទឹកដី​ខ្លួន​ឯង​ឆ្នាំ​នេះ ក្រោម​​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ Rogerio Micale។

 

* បញ្ជី​ឈ្មោះ​កីឡាករ​ U-23 ប្រេស៊ីល​​នៅ​អូឡាំពិក​ទាំង​១៨​នាក់​មាន៖

 

អ្នកចាំទី៖ Fernando Prass (Palmeiras), Uilson (Atletico Mineiro)

 

ខ្សែ​ការពារ៖ Zeca (Santos), Rodrigo Caio (São Paulo), Marquinhos (Paris Saint Germain), William (Internacional), Luan (Vasco da Gama), Douglas Santos (Atlético Mineiro)

 

​ខ្សែ​បម្រើ៖ Walace (Grêmio), Rodrigo Dourado (Internacional), Thiago Maia (Santos), Rafael Alcântara (Barcelona), Renato Augusto (Beijing Guoan), Felipe Anderson (Lazio)

 

​ខ្សែ​ប្រយុទ្ធ៖ Luan (Grêmio), Neymar* (Barcelona), Gabriel Barbosa (Santos), Gabriel Jesús (Palmeiras)។

 

ម្ចាស់​ផ្ទះ​ប្រេស៊ីល​ នឹង​ត្រូវ​ប៉ះ​ក្រុម​​ អាហ្វ្រិក​ខាង​ត្បូង​ អ៊ីរ៉ាក់ និង​ដាណឺម៉ាក ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូល​ A៕

 

Neymar ​​និង​ប្រេស៊ីល​ ​​ចេញ​ហ្វឹកហាត់​ត្រៀម​​​ប្រកួត​​អូឡាំពិក

 

Neymar ​​និង​ប្រេស៊ីល​ ​​ចេញ​ហ្វឹកហាត់​ត្រៀម​​​ប្រកួត​​អូឡាំពិក

 

Neymar ​​និង​ប្រេស៊ីល​ ​​ចេញ​ហ្វឹកហាត់​ត្រៀម​​​ប្រកួត​​អូឡាំពិក

 

Neymar ​​និង​ប្រេស៊ីល​ ​​ចេញ​ហ្វឹកហាត់​ត្រៀម​​​ប្រកួត​​អូឡាំពិក

 

Neymar ​​និង​ប្រេស៊ីល​ ​​ចេញ​ហ្វឹកហាត់​ត្រៀម​​​ប្រកួត​​អូឡាំពិក

 

Neymar ​​និង​ប្រេស៊ីល​ ​​ចេញ​ហ្វឹកហាត់​ត្រៀម​​​ប្រកួត​​អូឡាំពិក

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail