គ្រោះ​អកុសល កើតលើ​បុរស​ចាំ​ដី​ឱ្យ​គេ​

​ខេត្តកណ្តាល ៖ ​សេចក្តីរាយការណ៍បឋមឱ្យ​ដឹងថា ​បុរស​ម្នាក់​​មិនដឹងភ្លាត់ស្នៀត​យ៉ាង​ម៉េច បាន​ជិះ​ម៉ូតូ​​ធ្លាក់​​ចូល​​អូរទឹក​មួយ​​កន្លែង​​បណ្តាលឱ្យ​​ស្លាប់​ភ្លាមៗ ដែលហេតុ​ការណ៍​នេះ​ បង្ក​ឱ្យ​ភ្ញាក់​​ផ្អើល​ ​កាលពី​វេលាម៉ោង​០៧ និង៤៥​នាទីព្រឹក​ថ្ងៃ​ទី​២០ ០៧ ស្ថិត​នៅ​ចំណុច​អូរ​ទន្ទឹម ​ក្នុងភូមិកំពង់ទួល ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

ប្រភពឱ្យ​ដឹងថា ជន​រង​គ្រោះដែល​ស្លាប់​ត្រូវគេ​ស្គាល់​​ឈ្មោះ​សៀន សម្បត្តិ ​អាយុ​៤៤​ឆ្នាំ ជា​អ្នក​ចាំ​ដី​​ឱ្យ​​គេ បច្ចុប្បន្នស្នាក់​នៅ
បណ្ដោះ​​​អាសន្ន​​ចំណុច​អូរ​ទន្ទឹម ភូមិ​កំពង់ទួល​ឃុំ អន្លង់​រមៀត​ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល មានស្រុក​ក​ណើ​ត​នៅ​ភូមិត្រពាំង ឃុំ​សំអក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ​ជិះម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​ ។

​​ក្រោយកើតហេតុ ត្រូវសមត្ថកិច្ច​​ធ្វើកោសល្យវិច័យលើសាកសពថា ពិតជា​ករណីគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដមែន រួច​ប្រគល់​សាកសពទៅឱ្យគ្រួសារ​ធ្វើបុណ្យតាមប្រពៃណី ។