​ស្រាយ​ចម្ងល់​នៃ​ការចង់​មាន​ផ្ទៃពោះ​

​ស្រាយ​ចម្ងល់​នៃ​ការចង់​មាន​ផ្ទៃពោះ​


​ស្រាយ​ចម្ងល់​នៃ​ការចង់​មាន​ផ្ទៃពោះ​

​មាន​មនុស្ស​មួយចំនួន​នៅ​ពេល​ដែល​ចង់​មាន​ផ្ទៃពោះ​បែរជា​មិន​មាន​ទៅ​វិញ រី​ឯ​អ្នកខ្លះ​វិញ​ពេល​ដែល​មិន​ចង់​មាន​បែរជា​មាន​ទៅវិញ​។ ដូចនេះ​តើ​ទាំងនេះ​មក​ពី​មូលហេតុ​អ្វី​ទៅ​? ហើយ​ធ្វើ​ម៉េច​ទើប​អាច​ស្រាយ​ចម្ងល់​ទាំងនេះ​បាន​?

​នៅពេល​មនុស្ស​ម្នាក់​តែងតែ​គិត​ថា​ធ្វើ​ម៉េច​ទើប​មាន​ផ្ទៃពោះ​ច្រើន វា​នឹង​អាច​បង្កើត​ជា​សម្ពាធ​ក្នុង​អារម្មណ៍​អ្នកមួយ ជា​ហេតុ​ដែល​ធ្វើឲ្យ​នៅពេល​ដែល​អ្នក​រួមភេ​ទ អ្នក​នឹង​អាច​នាំ​យក​សម្ពាធ​អារម្មណ៍​ទាំងនេះ​មក​ជាមួយ នោះ​វា​នឹង​មិន​ងាយ​ធ្វើឲ្យ​អ្នក​មាន​ផ្ទៃពោះ​ឡើយ ដោយសារ​តែ​អ្នក​រួម​ភេទ​ដោយ​មាន​អារម្មណ៍​តានតឹង​។ ដូចនេះ​អ្នក​គួរតែ​បន្ធូរ​អារម្មណ៍ ហើយ​កុំ​គិត​ច្រើន​ពី​បញ្ហា​ទាំងនេះ ដោយ​ទុក​វា​ជា​រឿង​ធម្មតា​។ ម្យ៉ាងទៀត​អ្នក​ត្រូវតែ​ក្តោប​ក្តាប់​ឲ្យ​ជាប់​នៅ​ពេលវេលា​ដែល​អូវុល​កើត​ថ្មី ព្រោះ​វា​មិន​អាច​នៅ​យូរ​ក្នុង​រាងកាយ​មនុស្ស​ស្រី​បានឡើយ ដោយ​ក្រោយពេល​ដែល​កើត​ហើយ​ចំនួន​២​ថ្ងៃ វា​នឹង​ងាប់​ទៅវិញ​។ អ្នក​អាច​ដឹង​ពី​ថ្ងៃ​នៃ​កំណកំណើត​អូវុល​តាមរយៈ​ថ្ងៃ​មក​រដូវ​អ្នក​នៅ​ខែក្រោយ​។ នៅ​មុន​ថ្ងៃ​អ្នក​មក​រដូវ​ខែក្រោយ​ចំនួន​១៤​ថ្ងៃ ហើយ​នៅ​មុន​ថ្ងៃទី​១៤​នោះ​ចំនួន​៤​ថ្ងៃ ឬ​ក្រោយ​ថ្ងៃទី​១៤​នោះ​ចំនួន​១​ថ្ងៃ គឺជា​ថ្ងៃ​ដែល​អូវុល​រីកលូតលាស់ ដូចនេះ​អ្នក​អាច​រួមភេទ​នៅ​ថ្ងៃ​នោះ​បាន នោះ​ស្ពែម៉ាតូសូអ៊ីត និង​អូវុល​នឹង​បាន​ជួបគ្នា​ដែល​អាច​បង្កើតបាន​ជា​កូន​បាន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។