បុរសបែកស្លុយម្នាក់ នៅមិននៅ រត់ឆ្លងកាត់ផ្លូវ អំឡុងពេល ប្រកួតប្រណាំងកង់ លទ្ធផល…. (មានវីដេអូ)

ចិន៖ កាលពីពេលថ្មីៗកន្លងទៅនេះ ហេតុការណ៍រន្ធត់ចិត្តមួយ បានកើតឡើងក្នុងកម្មវិធីប្រកួតប្រជែងជិះកង់ក្នុងប្រទេសចិន ដោយសារតែអត្តពលិកជាច្រើនាក់ បានជិះកង់បុកតកន្ទុយគរលើគ្នា  ក៏ដោយសារតែបុរសបែកស្លុយម្នាក់ បានរត់ឆ្លងកាត់ផ្លូវមិនខ្លាចស្លាប់។

យោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យមុននេះ មានការប្រកួតប្រជែង ប្រណាំងកង់មួយ ដែលបានរៀបចំធ្វើឡើង នៅក្នុងខេត្ត Qinghai ដែលក្នុងនោះមានចំនួនកីឡាករ ចូលរួមប្រកួតយ៉ាងច្រើនកុះករ ដោយម្នាក់ៗរំពឹងទុកថាខ្លួន នឹងអាចមានឱកាស ទទួលបានជ័យលាភីផងដែរ។

ប៉ុន្តែជាលទ្ធផល អ្វីដែលមិននឹកស្មានដល់នោះ ជាអកុសល ស្រាប់តែលេចមុខបុរសរោគចិត្តម្នាក់ ចេញមករំខានក្នុងអំឡុងពេលប្រកួតជិះកង់ ខណៈបុរសរូបនោះ បានរត់ឆ្លងកាត់ផ្លូវធ្វើព្រងើយ ដោយមិនខ្វល់ពីគ្រោះថ្នាក់ ក្នុងអំឡុងការប្រណាំងក្នុងតង់ទីមួយ នៃកម្មវិធីប្រកួត Tour of Qinghai Lake 2016 ដែលនៅសល់ចម្ងាយ ប្រមាណជា ៣គីឡូម៉ែត្រទៀតតែប៉ុណ្ណោះ ដល់គោលដៅផ្តាច់ព្រ័ត។

ប្រភពបន្តថា តាមរយៈសាក្សីជាច្រើន ដែលបានឃើញហេតុការណ៍នោះ ជឿជាក់ថា បុរសរូបនោះគាត់មានជំងឺផ្លូវចិត្ត។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមករូបគាត់ គ៏ត្រូវបានប៉ូលិសចាប់ខ្លួនផងដែរ ដោយមិនដឹងថា គាត់រងរបួសធ្ងន់ស្រាល ឬយ៉ាងណានោះទេ។

ដោយឡែក អត្តពលិកជាច្រើននាក់ បានរងរបួសធ្ងន់ស្រាល ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។ ខណៈដែលបេក្ខជនចូលរួមប្រកួតភាគច្រើន ចាញ់ទាំងមិនអស់ចិត្ត ហើយចំណែកឯ អត្តពលិកដែលមិនបានជាប់ពាក់ព័ន្ធ និងការប៉ះទង្គិច នៅក្នុងហេតុការណ៍នោះ ក៏បានបន្តដំណើរជិះ រហូតដល់គោលដៅផ្តាច់ព្រាត់ផងដែរ។

ជាមួយគ្នានេះដែរ ជុំវិញករណីនេះដ៏ហួសចិត្ត នូវទង្វើរបស់បុរសរូបនេះ ដែលបានបំផ្លាញព្រឹត្តិការណ៍ កម្មវិធីទាំងមូលនោះ អ្នកលេងបណ្តាញអ៊ីនធឺណែតជាច្រើន បាននាំគ្នាប្រតិកម្មខ្លាំងៗ ជាមួយនឹងការយល់ឃើញខុសៗគ្នា។ ខណៈមានម្ចាស់គណនីសង្គមម្នាក់ បានសរសេរថា «វាពិតជាភាពអាម៉ាសមួយ ដល់ប្រទេសយើងខ្លាំងណាស់» ។

« ទោះបីជាយ៉ាងណាក៏ដោយ ក៏គាត់បានដើរឆ្លងកាត់ផ្លូវ តាមគំនូសសញ្ញា សម្រាប់អ្នកថ្មើរជើងដែរ ដូច្នេះវាក៏មិនមែនជា រឿងខុសឆ្គងអីដែរសម្រាប់គាត់នោះឡើយ»

«ពិតជាគួរឲ្យអាណិតគាត់ណាស់ ខ្ញុំលឺថា បុរសម្នាក់នោះ មានជំងឺផ្លូវចិត្តទៀត ហើយម៉្យាងវិញទៀត គួរណាស់ត្រូវពង្រឹងផ្នែកសន្តិសុខការពារឲ្យបានល្អជានេះទើបជាការប្រសើរ ដើម្បីចៀសវាងហេតុការណ៍ណាមួយ កើតឡើងជាយថាហេតុផងដែរ»

ទស្សនាវីដេអូ៖ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បុរសបែកស្លុយម្នាក់ នៅមិននៅ រត់ឆ្លងកាត់ផ្លូវ អំឡុងពេល ប្រកួតប្រណាំងកង់ លទ្ធផល.... (មានវីដេអូ)