មុននេះបន្តិច​ ភ្លើងឆេះសម្ភារផ្ទះ​លក់គ្រឿងទេស​ របួសស្រ្តីម្នាក់

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា ​អគ្គិភ័យបាន​ឆាបឆេះសម្ភារ​ក្នុងផ្ទះលក់​គ្រឿងទេស(ចាប់ហួយ) ​បណ្តាលឲ្យស្រ្តីមិនទាន់ស្គាល់​អត្តសញ្ញាណម្នាក់រងរបួស ។

ហេតុការណ៍នេះ​បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១​និង២០នាទីថ្ងៃត្រង់ថ្ងៃទី២០ ​កក្កដា ២០១៦​ ចំណុចផ្ទះលេខ៣៥៨ តាមបណ្តោយផ្លូវជាតិលេខ៥​ ​ស្ថិតក្នុងភូមិបឹងឈូក ​សង្កាត់គីឡូម៉ែត្រលេខ៦​ ខណ្ឌប្ញស្សីកែវ ។

បើតាមម្ចាស់ផ្ទះឈ្មោះ​ ហេ ប៊ន​ ភេទប្រុសបានឲ្យដឹងថា ​មុនពេលកើតហេតុ​ គាត់បានផ្ទេរសាំង​ចាក់ចូលដបដើម្បីទុកលក់ ប៉ុន្តែ​ដោយសារការ​ផ្ទេរសំាងនោះក្បែរចង្រ្កាន ​បណ្តាលឲ្យឆាបឆេះតុ ​ទូ គ្រែ​និងសម្ភារមួយចំនួននិងរបួសស្រ្តីចំណាស់ម្នាក់តែម្តង ។

យ៉ាងណាក៍ដោយ​ សេចក្តីរាយការណ៍បានបន្តថា ​អគ្គិភ័យនេះមិនបណ្តាលឲ្យឆាបឆេះ​រាលដាលដល់លំនៅដ្ឋាននោះទេ ដោយសារ​​​សមត្ថកិច្ចបាន​អន្តរាគមន៍​ទាន់ពាលវេលា ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុនដោយពុំទាន់ដឹងពីមូលហេតុនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចអូរ១៧ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

មន្ត្រីនគរបាលមូលដ្ឋាន បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១១ ខែកក្កដានេះ ឲ្យដឹងថា ផ្ទះដែលអគ្គិភ័យលេបត្របាក់អស់ទាំងស្រុងគឺ សង់អំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្តារ ក្រាលក្តារ មានទំហំ៨ម៉ែត្រ គុណ៩ម៉ែត្រ ជាកម្មសិទ្ធិឈ្មោះ មុំ ភិន ភេទប្រុស អាយុ ៥៨ឆ្នាំ។ មន្ត្រីនគរបាលដដែលបន្ថែមថា សម្ភារដែលខូចខាតរួមមាន ម៉ូតូវ៉េវអាល់ ហ្វា២គ្រឿង ម៉ាស៊ីនកាត់ស្មៅ៤គ្រឿង ម៉ាស៊ីនបាញ់ថ្នាំស្មៅ៣គ្រឿង ម៉ាស៊ីនត្រង់ស៊ឺន័រ២គ្រឿង លុយដុល្លារជាង២ពាន់ដុល្លារ លុយបាតជាង២ម៉ឺនបាត និង សម្ភារៈប្រើប្រាស់ដែលមានក្នុងផ្ទះទាំងអស់ទាំងស្រុង ប៉ុន្ដែពុំបង្កឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតឡើយ។ បច្ចប្បន្នកម្លាំងមូលដ្ឋានពុំទាន់ដឹងពីមូលហេតុច្បាស់លាស់ និង កំពុងធ្វើការស្រាវជ្រាវបន្ត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត