ទាហាន​បារាំង​2​នាក់​ស្លាប់ ដោយសារ​ការ​បាញ់​ធ្លាក់​ឧទ្ធម្ភាគចក្រ​ពួក​គេ​នៅ​លី​ប៊ី

ទីភ្នាក់ងារ​ព័ត៌មាន​អា​មេ​រិ​ក AP រាយការណ៍​កាលពី​ថ្ងៃ​ទី​១៩ កក្កដា ថា ទាហាន​២​នាក់​នៃ​កងកម្លាំង​ពិសេស​បារាំង​បាន​ត្រូវ​ស្លាប់ ដោយសារ​ការ​បាញ់​ធ្លាក់​ឧទ្ធម្ភាគចក្រ​ពួក​គេ​នៅ​ទីក្រុង​បេន​ហ្គា​ហ្ស៊ី ភាគ​ខាងជើង​លី​ប៊ី ។ ការ​វាយប្រហារ​នេះ​កើត​មាន​កាលពី​ថ្ងៃ​ទី​១៧ កក្កដា ។

នៅ​ក្រុង​បេន​ហ្គា​ហ្ស៊ី ពួក​ជីវពល និង​បណ្តា​កងឯកភាព​យោធា​ស្ថិត​ក្រោម​បញ្ជា​របស់​ឧត្តមសេនីយ៍​ខា​លី​ហ្វ ហា​ហ្វ​តា ដែល​ស្មោះត្រង់​នឹង​រដ្ឋាភិបាល​មា​នទី​តាំងនៅ​ភាគ​ខាងកើត​ប្រទេស ។

ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ក្រុម​ជីវពល​ផ្សេង​ៗ ហើយ​មានការ​ច្បាំង​ដណ្តើម​អំណាច​គ្នា ប្រទេស​លី​ប៊ី​ធ្លាក់​ក្នុង​សភាព​ច្របូកច្របល់​ចាប់តាំងពី​ការ​ផ្តួលរំលំ​លោក​មូ​អា​ម៉ា កា​ដា​ហ្វី កាលពី​ឆ្នាំ​២០១១ ដោយ​ឧទ្ទាម​កម្ម​គាំទ្រ​ដោយ​ពួក​លោក​ខាងលិច​មក ៕