ឌុ​ច សុភា ចង់រក​ថ្នាំលេប​ឲ្យ​ភ្លេច​រឿង​អតីតកាល​!

6 Videos


ទោះបីជារស់នៅក្នុងជីវភាពហ៊ឺហាក៏ពិតមែន តែគេសង្កេតឃើញស្រីស្អាត ឌុច សុភា ហាក់មិនសូវ សប្បាយចិត្តប៉ុន្មានឡើយ ។ ជារឿយៗគេតែងតែឃើញនាងបង្ហោះពាក្យពេចន៍សោកសៅក្នុងចិត្តជាច្រើន ។ ក្នុងនោះក៏ មានការលើកឡើងថា ឌុច សុភា ជាស្រីស្អាតតែអភ័ព្វស្នេហ៍ ។

ទោះបីជាមិនសូវមានសកម្មភាពសិល្បៈក៏ពិតមែន តែគេសង្កេតឃើញស្រីស្អាត ឌុច សុភា នៅតែ ទទួលបានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជន ។ ម្នាក់ៗចង់អោយនាងវិលចូលសិល្បៈសារជាថ្មីម្តងទៀត ។ តែយ៉ាងណា ឌុច សុភា ហាក់មិនខ្វាយខ្វល់ក្នុងការប្រកបការងារសិល្បៈសន្សំលុយបែបកាក់ល្អិតដូចមុន ទៀតឡើយ ។

P9

ឌុ​ច សុភា ចង់រក​ថ្នាំលេប​ឲ្យ​ភ្លេច​រឿង​អតីតកាល​!

ឌុ​ច សុភា ចង់រក​ថ្នាំលេប​ឲ្យ​ភ្លេច​រឿង​អតីតកាល​!

ណាមួយសព្វថ្ងៃ ឌុច សុភា ក៏មានរូបរាងធាត់ទ្រលុកទ្រលន់តាមបែបស្ត្រីមានស្វាមីនិងកូនដែរ។ក្នុង នោះក៏មានការបង្ហើបថា ឌុច សុភា តែងតែចំណាយពេលហាត់ប្រាណ ដែលមានដូចជាការហែលទឹក និងហាត់ ប្រាណ ដោយម៉ាស៊ីនជាដើម ។

ឌុ​ច សុភា ចង់រក​ថ្នាំលេប​ឲ្យ​ភ្លេច​រឿង​អតីតកាល​!

ឌុច សុភា នៅតែរស់នៅក្នុងជីវភាពហ៊ឺហានិងកាលីប តែយ៉ាងណាអ្នកមេម៉ាយរូបស្រស់ម្នាក់នេះ ហាក់មិនសូវមានភាពកក់ក្តៅនៅក្នុងជីវិតប៉ុន្មានឡើយ ។ ពេលខ្លះគេតែងតែឃើញនាងបង្ហោះពាក្យពេចន៍ ពិបាកចិត្តជាច្រើន ហើយពេលខ្លះ នាងចង់ចាកចេញទៅរស់នៅខេត្តមួយដែលឆ្ងាយ ។

ឌុ​ច សុភា ចង់រក​ថ្នាំលេប​ឲ្យ​ភ្លេច​រឿង​អតីតកាល​!

កាលពីពេលថ្មីៗនេះ ឌុច សុភា ថែម ទាំងនិយាយថា នាងចង់ រកថ្នាំសម្រាប់លេបអោយភ្លេចរឿងរ៉ាវ ដែលមិនសប្បាយចិត្ត។ រហូតមកដល់ពេលនេះ ឌុច សុភា នៅតែបន្តជីវិតរស់នៅក្នុងភាពជាស្ត្រីមេម៉ាយជាមួយកូនប្រុស ។

ឌុ​ច សុភា ចង់រក​ថ្នាំលេប​ឲ្យ​ភ្លេច​រឿង​អតីតកាល​!

កន្លងមកនាងធ្លាប់ប្រាប់ថា និងរកអ្នកថ្មីនៅពេលកូនប្រុសរបស់នាង ខេន ខេន មានអាយុ ៥ ឆ្នាំ។មានការ និយាយថា ឌុច សុភា ជាម្តាយដ៏ល្អម្នាក់ នាងតែងតែចំណាយពេលមើលថែទាំកូនប្រុស សូម្បីតែកាត់សក់ក៏នាង ជាអ្នកកាត់សក់អោយកូនប្រុសដោយផ្ទាល់ដែរ ។ កូនប្រុស ខេន ខេន ជាឌួងព្រលឹងរបស់នាង ៕ ចេនី

ឌុ​ច សុភា ចង់រក​ថ្នាំលេប​ឲ្យ​ភ្លេច​រឿង​អតីតកាល​!ឌុ​ច សុភា ចង់រក​ថ្នាំលេប​ឲ្យ​ភ្លេច​រឿង​អតីតកាល​!ឌុ​ច សុភា ចង់រក​ថ្នាំលេប​ឲ្យ​ភ្លេច​រឿង​អតីតកាល​!ឌុ​ច សុភា ចង់រក​ថ្នាំលេប​ឲ្យ​ភ្លេច​រឿង​អតីតកាល​!