​ពេល​ឆុង​ទឹកដោះគោ​ឲ្យ​កូន​គួរតែ​ប្រយ័ត្ន​ពីអ្វី​?

​ពេល​ឆុង​ទឹកដោះគោ​ឲ្យ​កូន​គួរតែ​ប្រយ័ត្ន​ពីអ្វី​?


​ពេល​ឆុង​ទឹកដោះគោ​ឲ្យ​កូន​គួរតែ​ប្រយ័ត្ន​ពីអ្វី​?

​នៅពេល​ដែល​អ្នក​ឆុង​ទឹកដោះគោ​ឲ្យ​កូន អ្នក​ត្រូវ​តែ​ប្រយ័ត្ន​ពី​ចំនុច​មួយចំនួន ទើប​វា​មិន​ប៉ះពាល់​ដល់​សុខភាព​កូន​។ ដូចនេះ​តើ​គួរតែ​ប្រយ័ត្ន​ពី​អ្វី​ទៅ​?

​នៅពេល​ដែល​អ្នក​ឆុង​ទឹកដោះគោ​ឲ្យ​កូន​បៅ អ្នក​គួរតែ​ប្រើ​ទឹក​ដែល​មាន​សីតុណ្ហភាព​ពី​៤០​ដល់​៥០​អង្សា​សេ ទើប​ម្សៅ​ទឹកដោះគោ​អាច​រលាយ​អស់ មិន​កក​ជា​ដុំៗ​។ ក្រោយពេល​ដែល​ឆុង​រួច អ្នក​ត្រូវ​ទុក​វា​ឲ្យមាន​សីតុណ្ហភាព​៣៧​អង្សា​សេ​សិន​ទើប​ឲ្យ​កូន​បៅបាន ដោយ​អ្នក​អាច​សាកល្បង​នៅ​បាតដៃ​របស់​អ្នក​បាន ប្រសិន​ជា​វា​មិនសូវ​ក្តៅ ហើយ​ក្តៅ​អ៊ុនៗ អ្នក​អាច​ឲ្យ​កូន​បៅបាន​ហើយ ទើប​វា​មិន​រលាកមាត់​របស់​កូន​។ នៅ​មុនពេល​ដែល​អ្នក​ឆុង អ្នក​ត្រូវ​តែ​លាងដៃ និង​លាង​ដប​ឲ្យ​ស្អាត ដោយ​ត្រូវតែ​ប្រើ​សីតុណ្ហភាព​ខ្ពស់​ដើម្បី​សម្លាប់​មេរោគ​ក្នុង​ដប​នោះ​។ ចំណែក​បរិមាណ​ទឹក​នៃ​ការ​ឆុង អ្នក​អាច​មើល​តាម​សេចក្តីណែនាំ​នៅលើ​កំប៉ុង​ម្សៅ​ទឹកដោះគោ​បាន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។