កូន​អៀន ឬ​ខ្មាស់​ច្រើន អ្នក​ម្តាយ​គួរ​ដោះស្រាយ​បែបណា​?

កូន​អៀន ឬ​ខ្មាស់​ច្រើន អ្នក​ម្តាយ​គួរ​ដោះស្រាយ​បែបណា​?


កូន​អៀន ឬ​ខ្មាស់​ច្រើន អ្នក​ម្តាយ​គួរ​ដោះស្រាយ​បែបណា​?

​តើ​កូន​របស់​អ្នក តែងតែ​រត់ ហើយ​មិន​ចង់​និយាយ​លេង ជាមួយ​មនុស្ស​ប្លែក​មុខ​មែន​ទេ​? តើ​គេ​មិន​ចង់​និយាយ​លេង ជាមួយ​មិត្តភក្តិ​នៅ​សាលា​មែន​ទេ​?
​ប្រសិនបើ​អ្នក​មាន​កូន​បែបនេះ អ្នក​ប្រហែលជា​ឆ្ងល់ ហើយ​បារម្ភ​ណាស់​ហើយ ថា​តើ​ហេតុអ្វី បានជា​គេ​ខ្មាស់ ឬ​អៀន​ច្រើន​បែប​នេះ​? ឬ​មួយ​ក៏​គេ​មាន​បញ្ហា​អ្វី​ផ្សេង​?

​មុន​នឹង​ដោះស្រាយ​បញ្ហា​នេះ យើងខ្ញុំ​សូម​ណែនាំ​អ្នក​សិន​ថា ការ​ខ្មាស់អៀន ឬ​មិន​ចង់​និយាយស្តី​ច្រើន មិនមែន​សុទ្ធតែ​ជា​ចំណុច​អវិជ្ជមាន ឬ​ជា​អ្វី​ដែល​អ្នក ត្រូវ​បារម្ភ​ខ្លាំង​ពេក​នោះ​ទេ ពីព្រោះ ពីមួយថ្ងៃ​ទៅមួយថ្ងៃ កូន​អ្នក​អាច​នឹង​រៀន ហើយ​អភិវឌ្ឍន៍​ខ្លួន​ទៅ​មុខ ជា​មិនខានឡើយ ហើយ​ថា​មិនត្រូវ ធំ​បន្តិច គេ​អាច​នឹង​និយាយ ច្រើន​ជាង​អ្នកផង​ក៏​មិនដឹង​។​

​យ៉ាងណាមិញ ការ​អៀន​ច្រើន ក៏​អាច​បង្ក​បញ្ហា​ច្រើន​ផង​ដែរ នៅ​ថ្ងៃ​អនាគត​។ បើ​អឺចឹង តើ​អ្នក​គួរ​ធ្វើ​ដូច​ម្តេចទៅ​?

១. ការណែនាំ ឬ​និយាយ​មួយៗ ជា​គន្លឹះ​ដ៏​សំខាន់ ក្នុង​ការអប់រំ​កូន​ដែល​ខ្មាស់​ច្រើន​។ អ្នក​ត្រូវ​ព្យាយាម​ស្វែងយល់ និង​សួរ​កូន ពីអ្វី​ដែល​ធ្វើ​ឲ្យ​កូន​អៀន​។ ជួនកាល ក្មេងៗ​ច្រើន​តែ​មិន​ស៊ាំ នឹង​មនុស្ស ឬ​របស់​ថ្មីៗ​។​
២. ណែនាំ​គេ​ឲ្យ​ចេះ​ដោះស្រាយ ពេល​លេង​ជាមួយ​មិត្តភក្តិ ដោយ​ផ្តល់​ជា​ឧទាហរណ៍​ជាក់ស្តែង​ឲ្យគេ ហើយ​បង្រៀន​គេ​ឲ្យ​ចេះ​បង្កើត​មិត្តភក្តិ​។
៣. កុំ​ដាក់​សម្ពាធ ឬ​ការស្តីបន្ទោស​កូន​ដាច់ខាត ពីព្រោះ វា​នឹង​ផ្តល់​ផល​អវិជ្ជមាន​កាន់តែច្រើន​។​
៤. កុំ​ឲ្យ​កូន​ធ្វើ​អ្វី ដែល​គេ​មិន​ចង់ ឬ​គ្មាន​ផា​សុកភាព​។ ឧទាហរណ៍ កុំឲ្យ​គេ​ច្រៀង ឬ​រាំ នៅ​ចំពោះមុខ​មហាជន ពីព្រោះ វា​នឹង​ធ្វើឲ្យ​គេ កាន់តែ​អៀន ហើយ​បាក់​ទឹកចិត្ត​តែម្តង​។​
៥. បង្កើត​ល្បែង ឬ​ហៅ​ក្មេងៗ ឬ​បងប្អូន​សាច់ឈាម​របស់គេ មក​លេង​នៅ​ផ្ទះ​របស់​អ្នក ពីព្រោះ ក្មេងៗ​មាន​អារម្មណ៍ល្អ និង​ក្លាហាន ពេល​នៅ​ក្នុងផ្ទះ​ខ្លួនឯង​៕

​ប្រភព ៖ Parents

​​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។