ចន ច័ន្ទ​លក្ខិណា អស់​ពី​គំរាម​ប្តឹង​! ឥឡូវ​​ប្រកាស​​រក​មុខ​​​មន្រ្តី​​យោធា​​ម្នាក់​ ដែ​ល​ប្រមាថ​​នៅលើ​​ Facebook និង​ហៅ​នាង​ថា «មីថោក»

(ភ្នំពេញ)៖ បន្ទាប់ពីផ្ទុះកំហឹង ខឹងរហូតឈានដល់ការគំរាមប្តឹងម្ចាស់ Acount Facebook មួយមានឈ្មោះ​ថា «វឿន ចាន់វីរៈបុត្រ» ឡើងតុ​លា​ការ ក្រោយពីបុរសម្នាក់នោះ បាន Comment ជេរនាងថា «ជាស្រី​ក្បត់ប្តី» រួចមកមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែពេលនេះ តារាស្រីសម្បូររឿងអាស្រូវ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រកាសស្វែងរកមុខបុរសម្នាក់ ដែលមានពាក់ឯកសណ្ឋាន មន្រ្តីយោធាស័ក្តិ​១​ ដែលបានផ្ញើសារជេ​​រប្រ​មា​ថ និងគំរាមនាងតាមហ្វេសប៊ុក។

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រី អ្នកនាង ចន ច័ន្ទលក្ខិណា កាលពីប្រមាណ៣​ម៉ោង​មុននេះ បានសរសេរបង្ហោះភ្ជាប់មកជាមួយពាក្យសម្តី ម្ចាស់របស់ Account Facebook ដែ​លជេរប្រមាថមកថា «ខ្ញុំត្រូវការរកអត្តសញ្ញាណទាហានម្នាក់នេះ គេនិយាយមកដូចអាងអំណា​ច នរណាជាឪពុកម្នាក់នេះ ហើយលោកណាជាមេម្នាក់នេះ ខ្មែរមានទាហានឈ្លើយបែបនេះ ? ចង់រកមុខអ្នកអាងអំណាចម្នាក់នេះ បើខ្លាំងចេញមុខជួបខ្ញុំតទល់ លោកទាហានអស្ចារ្យ!»

ការផ្ទុះកំហឹង រហូតខឹងដាច់ក្បាលដាច់កន្ទុយ និងប្រកាសជួបមុខផ្ទាល់ ជាមួយម្ចាស់ Account Fa​cebook ប្រើឈ្មោះថា Bong Haru ពីសំណាក់អ្នកនាង ចន ច័ន្ទលក្ខិណា ខាងលើនេះ បានធ្វើ​ឡើងបន្ទាប់ពីឈ្មោះនេះ បានសរសេររបៀបវាយប្រហាបញ្ឆិតបញ្ឆៀង ហាក់ចង់សំដៅលើអ្នកនាង រឿងបញ្ហាបែកបាក់គ្រួសារ។ មិនតែប៉ុណ្ណោះបុរសម្ចាស់ Account Fa​cebook ម្នាក់នេះ ក៏បាន​ប្រើ​ពាក្យគំរាមដែរថា «មីថោកដឹងថាអញពីណាគេអត់ ?»។ ប៉ុន្តែជាការឆ្លើយតបភ្លាមៗ អ្នកនាង ចន ច័ន្ទលក្ខិណា បាននិយាយដោយខ្លីថា «អ្នកជាអ្នកណា ? ខ្ញុំមិនស្គាល់អ្នកទេ? » ហើយក៏ប្រកាសស្វែងរកមុខ និងសុំជួបតទល់គ្នាតែម្ដង។

យ៉ាងណាក៏ដោយ បន្ទាប់មានការផ្ទុះរឿងរ៉ាវជេរប្រមាថ និងគំរាមពីបុរសដែលប្រើឯកសណ្ឋាន ជាមន្រ្តីយោធាស័ក្តិ​១ ​ឈ្មោះ Bong Haru នេះដែរ តារាស្រីនៅតែរក្សាបានសម្រស់ស្រស់ស្អាត ​អ្នក​នាង ច័ន្ទ ចន្ទលក្ខិណា កាលពីព្រឹកមិញ ក៏បានសរសេរបង្ហោះ ប្រកាសស្វែងរកអត្តសញ្ញាណ​ពិត រប​ស់បុគ្គលម្នាក់នេះផងដែរ។ ប៉ុន្តែរឿងដែលអ្នកនាង ច័ន្ទ ចន្ទលក្ខិណា នឹងត្រូវធ្វើអ្វី​បន្តទៀ​ត លើបុរសម្នាក់នោះ គេពុំទាន់ដឹងនៅឡើយទេ ខណៈរឿងរ៉ាវត្រៀមប្តឹងម្ចាស់ Account Faceb​o​o​k មានឈ្មោះ​ថា «វឿន ចាន់វីរៈបុត្រ» ឡើងតុ​លា​ការនោះ ក៏ត្រូវបានមហាជន​កំពុងតែរង់ចាំអ៊ុត​មើល លទ្ធផលផងដែរនោះ​៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖ គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា ច​ន​ ​ច័​ន្ទលក្ខិ​ណា​ ​ត្រៀ​ម​ប្តឹង​បុ​រ​​ស​ម្នាក់​ ទៅ​តុ​​លា​កា​រ ​ក្រោយ​ដៀល​​នាង​​ថា ជា​​ស្រី​ផិ​ត​ប្តី​ គួររំលឹកផងដែរថា ​តា​រាសម្តែ​​ង ​និ​ង​ជាពិធី​​ការិនី​ ​ប្រចាំ​​ស្ថា​នីយ​ទូ​រ​ទ​ស្សន៍​ បា​យ័​​ន​ ​អ្នកមេ​ម៉ាយ​ចា​យ​ស​​ម្រស់​​ ​អ្ន​ក​​នា​ង​ ​ច​ន​ ​ច័​ន្ទ​​ល​ក្ខិណា​ ​ថ្មី​ៗ​នេះបា​ន​ប​ង្ហាញ​ឲ្យ​ម​​ហាជ​​ន​ដឹ​ង​ថា ​នា​ង​កំ​ពុ​ងតែ​​មា​ន​គ​ម្រោ​ង ​ក្នុ​ង​កា​រ​រៀ​បចំ​​ពា​ក្យប​​ណ្តឹ​ង​ ​ប្តឹ​ង​បុ​រ​ស​ម្នាក់​ ដែ​ល​​ធ្វើ​កា​រ​ជេ​រប្រ​មា​​ថ​នា​ង​ថា ​ជា​ស្រីក្ប​ត់​ប្តី​នៅ​លើ​ ប​​ណ្តាញ​ទំ​នា​ក់​ទំន​ង​ ស​​ង្គ​ម​ជា​សា​រធា​រណៈ។

ដោ​យនា​ង​​ចា​ត់​ទុ​ក​ថា​កា​​រប្តឹ​​ង​ ​ទៅ​លើ​បុ​រ​ស​ម្នា​​ក់​នេះ ​គឺ​គ្រា​ន់​​តែ​ជាកា​រ​ស្វែ​ង​រ​ក​ យុ​​តិ្ត​ធ​ម៌​សម្រា​ប់​ខ្លួនឯ​​ង​ ​តែ​ប៉ុ​​ណ្ណោះ​។​ ​ ​កា​ល​ពី​ប៉ុ​ន្មា​ន​ថ្ងៃ​មុ​ន​នេះ​ ​អ្ន​ក​នា​ង​ ​ច​ន​ ច័ន្ទលក្ខិណា បានរំលេចរូបថតមួយសន្លឹក ដែលនាងថតជាមួយកូនស្រីបណ្តូលចិត្ត ហើយនាងភ្ជាប់មកជាមួយសារថា «មុខដូចឳគ្មានល្អៀងមកម៉ែ ម៉ាបន្តិចណាសោះហ្មង !!!»។

ហើយនៅក្នុងនោះ ក៏មានបុរសម្នាក់មានឈ្មោះថា វឿន ចាន់វីរៈបុត្រ ចូលមក Comment ថា «ម៉ែក្បត់មេចដូចម៉ែ» ដែលជាដើមហេតុធ្វើ ឲ្យតារារូបនេះ ឆេះដុំតបតទៅវិញដោយមិនសំចៃដៃថា « ច្បាស់អត់ថាខ្ញុំក្បត់ ? រកភ័ស្តុតាងឲ្យច្បាស់ បើមិនច្បាស់អ្នកឯង នឹងជួបខ្ញុំនៅតុលាការ ឥឡូវខ្ញុំទុកពេលឲ្យអ្នកឯង១អាទិត្យ លាងខួររកភ័ស្តុតាង អោយច្បាស់ អាទិត្យក្រោយជួបគ្នា» ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload