មួយ​ថ្ងៃ​ត្រូវ​ឈរ​១២​ម៉ោង​ប៉ុន្តែ​ចំណូល​​វិញ​មិន​ចាញ់​អ្នក​ធ្វើការ​ក្រុមហ៊ុន​ប៉ុន្មាន​ទេ

អាជីព៖ កាត់សក់បុរសជាមុខរបរមួយដែល សាមញ្ញព្រោះអ្នកដែលចង់ចាប់អាជីពនេះ  គេអាចរៀនក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ក៏អាចប្រកបមុខរបរនេះបាន ប៉ុន្តែមុខរបរនេះ ក៏ទាមទារផងដែរពីការប្រើកម្លាំង និងភាពអត់ធ្មត់ក្នុងការឈរ រយៈពេលយូរ និងភាពប៉ិនប្រសព្វរបស់ខ្លួនផងដែរ ទើបអាចប្រជែងយកអតិថិជនបាន។
ជាក់ស្ដែងលោក  ចាន់ ធួន ហៅ”ម៉ៅ”  ជាងកាត់សក់មួយរូបនៅហាងអេឡេហ្គង ក្បែរផ្សារដេប៉ូ ដែលកំពុងកាត់សក់ឲ្យអតិថិជន បានងាកមកប្រាប់គេហទំព័រKQube.net ថា លោកចាប់អាជីពជាជាងកាត់សក់នេះ អស់រយៈ២០ឆ្នាំកន្លងមកហើយ  ពីដំបូងលោករៀនមិនមានគ្រូឡើយ គ្រាន់តែឈរមើល   ជាងចាស់កាត់ ឲ្យភ្ញៀវ និងរៀនពីអ្នកនេះបន្តិច រៀនពីអ្នកនោះបន្តិច  ហើយក៏ចេញកាត់ដោយខ្លួនឯងតែម្ដង។
ការលំបាកក្នុងអាជីពនេះគឺត្រូវឈរយូរ (ឈរច្រើនម៉ោង) ជាធម្មតាក្នុងចំណោមភ្ញៀវម្នាក់ លោកត្រូវចំណាយពេលកាត់សក់   យ៉ាងហោចណាស់ក៏កន្លះម៉ោងដែរ ដូច្នេះថ្ងៃខ្លះត្រូវកាត់ឲ្យភ្ញៀវ២០នាក់ ។ ថ្ងៃខ្លះអាចឈរតាំងពីម៉ោង ៧ព្រឹក រហូតដល់៧ល្ងាចក៏មានដែរ  សរុប១២ម៉ោង ប៉ុន្តែមិនមែនរាល់ថ្ងៃនោះទេ ភាគច្រើនគឺថ្ងៃអាទិត្យតែប៉ុណ្ណោះ។
ចំពោះចំណូលវិញជាមធ្យមលោកអាចរកបាន ៥ទៅ៦ម៉ឺនរៀលក្នុង១ថ្ងៃ ប៉ុន្តែថ្ងៃអាទិត្យដែលមានអតិថិជនច្រើន លោកអាចរកបាន១២ម៉ឺនរៀលក្នុងថ្ងៃ។ លោកបានបញ្ជាក់បន្ថែមថា ចំណូលទាំងអស់នេះ លោកត្រូវចំណាយត្រលប់ទៅវិញលើបង់ថ្លៃឈ្នួលផ្ទះ ដែលលោកដាក់កៅអីកាត់សក់មួយនេះ តម្លៃ៣២០ដុល្លារក្នុង១ខែ បើទូទាត់ទៅ១ខែ លោកអាចសល់ចំណូលសុទ្ធត្រឹម២០០ដុល្លារប៉ុណ្ណោះ។
ចុងក្រោយលោកបានបន្ថែមថា មុខរបរនេះ ជាមុខរបររកមួយថ្ងៃស៊ីមួយថ្ងៃ ដូច្នេះរំពឹងមិនបានពីអនាគតឡើយ ហើយត្រូវទ្រាំជាមួយភ្ញៀវ ព្រោះភ្ញៀវខ្លះក៏ល្អស្រួលនិយាយគ្នា ភ្ញៀវខ្លះទៀតក៏ពិបាកនិយាយគ្នាផងដែរ  ដូច្នេះសម្រាប់យុវជនដែលចង់ចាប់មុខរបរនេះ ត្រូវរៀនអត់ធ្មត់ឲ្យបានខ្ពស់បំផុត។

បញ្ជាក់បន្ថែមថា តម្លៃកាត់សក់របស់លោក ចំពោះកូនក្មេងតម្លៃ៥ពាន់រៀល និង មនុស្សចាស់តម្លៃ៦ពាន់រៀល៕

មួយ​ថ្ងៃ​ត្រូវ​ឈរ​១២​ម៉ោង​ប៉ុន្តែ​ចំណូល​​វិញ​មិន​ចាញ់​អ្នក​ធ្វើការ​ក្រុមហ៊ុន​ប៉ុន្មាន​ទេ មួយ​ថ្ងៃ​ត្រូវ​ឈរ​១២​ម៉ោង​ប៉ុន្តែ​ចំណូល​​វិញ​មិន​ចាញ់​អ្នក​ធ្វើការ​ក្រុមហ៊ុន​ប៉ុន្មាន​ទេ

ប្រភព៖ kqube

  • មួយ​ថ្ងៃ​ត្រូវ​ឈរ​១២​ម៉ោង​ប៉ុន្តែ​ចំណូល​​វិញ​មិន​ចាញ់​អ្នក​ធ្វើការ​ក្រុមហ៊ុន​ប៉ុន្មាន​ទេ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/20  Category:ជីវិតនិងសង្គម
Tags: