ទី​បំផុត រក​ឃើញ​ក្រុម​ពិបាក​​ប្រែ​ទម្លាប់​ពាក់​មួក​សុវត្ថិភាព​ជាង​គេ​

ក្រុមយុវវ័យ គឺជាក្រុមដែលពិបាកប្រែទម្លាប់ពាក់មួកសុវត្ថិភាពជាងគេ។ នេះបើតាមលោក ទី ឡុង អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈក្រសួងមហាផ្ទៃបានអះអាង។

លោកបន្តថា ពួកគេមិនចង់ពាក់មួកសុវត្ថិភាពព្រោះគិតថាខ្លាចខូចសក់ មិនឡូយសង្ហានិងពិបាកជជែកគ្នាពេលបើកបរជាដើម។ បើតាមរបាយការណ៍បានបញ្ជាក់ថា ក្នុងមួយឆ្នាំៗមានយុវវ័យអាយុចន្លោះពី២៦-២៩ឆ្នាំ ប្រមាណ២០០នាក់បានស្លាប់ ។

ក្នុងសិក្ខាសាលាពិនិត្យឡើងវិញលើការគាំទ្រនិងបន្តពង្រឹងសមត្ថភាព ដែលរៀបចំដោយអង្គការ AIP លោក ទី ឡុង ទទួលស្គាល់ថាការផ្លាស់ប្ដូរទម្លាប់នៃការពាក់មួកសុវត្ថិភាពភ្លាមៗរបស់យុវវ័យគឺជារឿងលំបាក ។ ទោះពួកគេដឹងថា ការមិនពាក់មួកសុវត្ថិភាពអាចប៉ះពាល់ខ្លាំងពេលមានគ្រោះថ្នាក់ក៏ដោយ។ ពួកគេយល់ច្បាប់ តែគេចវេសមិនព្រមពាក់ដែលជាការលំបាកហើយស្ថានភាពគ្រោះថ្នាក់នៅតែមាន៕

ប្រភព៖ sabay

  • ទី​បំផុត រក​ឃើញ​ក្រុម​ពិបាក​​ប្រែ​ទម្លាប់​ពាក់​មួក​សុវត្ថិភាព​ជាង​គេ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/20  Category:ជីវិតនិងសង្គម
Tags: