ទៀត គឹម​ហេង និង​​មិត្ត​រួម​ក្រុម ​លេង​​ទម្រង់​ថ្មី​មួយ ត្រៀម​ប៉ះ​វៀតណាម​ស្អែក​​​​​

​ខ្សែ​បម្រើ​ឆ្នើម​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​​ក្រោម​អាយុ​ ១៦​ឆ្នាំ​ ទៀត​ គឹមហេង​ ​នឹង​សហការ​​ជាមួយ​មិត្ត​រួម​ក្រុម​ដើម្បី​​​លេង​ប្រព័ន្ធ​ថ្មី​មួយ​​​នៅ​ពេល​ពួក​គេ​​​ប៉ះ​​​​យុវជន​វៀតណាម ​នា​ថ្ងៃ​​ទី២១ ​ខែ​កក្កដា​ ស្អែក​នេះ​នៃ​ការ​ប្រកួត​ពាន​រង្វាន់​ AFF U-16 Championshiop 2016 វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​វេលា​ម៉ោង៦:៣០​នាទី។

 

 ទៀត គឹម​ហេង និង​​មិត្ត​រួម​ក្រុម ​លេង​​ទម្រង់​ថ្មី​មួយ ត្រៀម​ប៉ះ​វៀតណាម​ស្អែក​​​​​ទៀត គឹម​ហេង

 

​​​ទៀត គឹមហេង ​ដែល​​មាន​ដើម​កំណើត​​មក​ពី​ខេត្ត​​ព្រះ​សីហនុ​​រូប​នេះ​បាន​ឲ្យ​ដឹង​ថា រូប​គេ នឹង​ប្រឹង​ប្រែង​លេង​ឲ្យ​បាន​ល្អ​បំផុត ដើម្បី​ជួយ​កម្ពុជា​​​យក​ឈ្នះ​វៀតណាម។ ​​​ទោះ​បី​​ទម្រង់​លេង​របស់​​វៀតណាម​ខ្លាំង រូប​គេ​បាន​តាំង​ចិត្ត​ថា នឹង​​សហការ​គ្នា​ជាមួយ​មិត្ត​រួម​ក្រុម​​​ដោយ​​លេង​​ក្នុង​​​ទម្រង់​ធ​ថ្មី​មួយ​របស់​គ្រូ​បង្វឹក​​​ជន​ជាតិ​ជប៉ុន​លោក Inoue Kazunori ដើម្បី​បំបែក​របៀប​លេង​ដ៏​ល្អ​របស់​វៀតណាម។

 

កីឡាករ​លេខ​២៣​បាន​បន្ថែម​ថា ​របៀប​លេង​របស់​គ្រូ​បង្វឹក​ជន​ជាតិ​ជប៉ុន ដែល​ទើប​មក​ដឹក​នាំ​​នេះ ពិត​ជា​ពិបាក​សម្រប​តាម​ ប៉ុន្តែ​​ជា​ទម្រង់​ខ្លាំង​មួយ ដែល​​រូប​គេ​​ នឹង​សហការ​គ្នា​ធ្វើ​ឲ្យ​​បាន​ល្អ។ ​របៀប​​លេង​របស់​គ្រូ​មុន និង​គ្រូ​បច្ចុប្បន្ន​មិន​ខុស​ប្លែក​គ្នា​ច្រើន​ទេ។ ទោះ​​បី​ជា​យ៉ាង​ណា របៀប​លេង​ថ្មី​​នេះ សមាជិក​យុវជន​កម្ពុជា​រូ​ប​នេះ​មិន​បាន​ទម្លាយ​ឲ្យ​ដឹង​ឡើយ។

 

​ទៀត គឹម​ហេង​ ជា​ខ្សែ​បម្រើ​​របស់ U16 កម្ពុជា​​​តែ​ម្នាក់​គត់ ដែល​អាច​រក​គ្រាប់​បាល់​​បាន​មួយ​គ្រាប់​​កាល​ពី​ឆ្នាំ​មុន​ក្នុង​ពាន​រង្វាន់​​ AFF U16 Championship 2015 ​ក្នុង​ការ​យក​ឈ្នះ​យុវជន ហ្វីលីពីន ១-០៕

 ទៀត គឹម​ហេង និង​​មិត្ត​រួម​ក្រុម ​លេង​​ទម្រង់​ថ្មី​មួយ ត្រៀម​ប៉ះ​វៀតណាម​ស្អែក​​​​​ទៀត គឹម​ហេង (លេខ ២៣)​

 

ទៀត គឹម​ហេង និង​​មិត្ត​រួម​ក្រុម ​លេង​​ទម្រង់​ថ្មី​មួយ ត្រៀម​ប៉ះ​វៀតណាម​ស្អែក​​​​​

 

​​​​​អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​