Mourinho ទុកផ្លូវ​មួយ​ដល់​ Mata បើ​សិន​​ចង់​នៅ​ Man Utd បន្ត​

Jose Mourinho បាន​ប្រាប់​ Juan Mata ថាគាត់​គ្មានផែន​ការទុករូបគេ​នៅ​ Manchester United ឡើយ​តែ​បើ​សិន​ជា​កីឡាករ​រូប​នេះ​មិន​ចង់​ចាក​ចេញ​គឺ​អាច​លេង​បាន​១​ប្រកួត​ក្នុង​ចំណោម​៣​ប្រកួត។

 

Mourinho ទុកផ្លូវ​មួយ​ដល់​ Mata បើ​សិន​​ចង់​នៅ​ Man Utd បន្ត​Mourinho និង Mata

 

កន្លង​មក​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​មិន​សូវ​ពេញ​ចិត្ត​នឹង​ Mata ប៉ុន្មាន​ទេ​តាំង​ពី​ពួកគេ​ទាំង​ពីរ នៅ​ Chelsea មក​ម្ល៉េះ​ក្នុង​នោះ​កាល​ពី​ឆ្នាំ​ ២០១៤ Mourinho បាន​លក់​ Mata ឲ្យ​ United ក្នុង​តម្លៃ​៣៧,១ លាន​ផោន​ ហើយ​ពេល​មក​កាន់​ទឹក​ដី Old Trafford គាត់​ក៏​គ្មាន​បំណង​រក្សា​ទុក​ Mata តទៅ​ទៀត​ដែរ។

 

ខ្សែ​បម្រើ​សញ្ជាតិ​អេស្ប៉ាញ​ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ប្រទេស​ចិន​ជាមួយ United​ បង្ហាញ​អារម្មណ៍​ចង់​បន្ត​នៅ United ហើយ​ប្រជែង​តំណែង​ជម្រើស​ដំបូង​ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់​ការ​ទូទៅ​ថ្មី​។ គេ​ជឿជាក់​ថា​នឹង​អាច​ ប្ដូរ​ចិត្ត​ Mourinho ឲ្យ​ទុក​រូប​គេ​ជា​ជម្រើស​ដំបូង​ដូច​អ្នក​ចាត់​ការ​ទូទៅ​មុន​ៗ៕

 

Mourinho ទុកផ្លូវ​មួយ​ដល់​ Mata បើ​សិន​​ចង់​នៅ​ Man Utd បន្ត​

 

Mourinho ទុកផ្លូវ​មួយ​ដល់​ Mata បើ​សិន​​ចង់​នៅ​ Man Utd បន្ត​

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ The Sun