សមាគម​ឧស្សាហកម្ម​ថ្នាំជក់​កម្ពុជា​ ចេញ​សារ​ព្រមាន​ដល់​ផលិតផល​ថ្នាំជក់

រាជធានី​ភ្នំពេញ ៖ សមាគម​ឧ​ស្សហកម្ម​ថ្នាំជក់​កម្ពុជា (ATIC) កាលពី​ពេល​ថ្មី​ៗ​មកនេះ​ បាន​ចេញ​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​មួយ​ដល់​គ្រប់​ផលិតផល​ថ្នាំជក់​ទាំងអស់ ត្រូវ​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​ភាសា​ខ្មែរ និង​រូបភាព​នៅ​លើ​កញ្ចប់​បារី យ៉ាង​ហោច​ណាស់ ​ក៏​៥០%​ដែរ ។

យោង​តាម​ច្បាប់​ស្ដី​ពី​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ដែល​បាន​អនុម័ត ​កាលពី​ថ្ងៃ​ទី​១៨ ​ឧសភា ឆ្នាំ​២០១៥ និង​អនុក្រឹត្យ​លេខ​១៤៩ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​២២ តុលា ឆ្នាំ​២០១៥ ស្ដី​ពី ការ​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​ភាសារ​ខ្មែរ និង​រូបភាព​នៅ​លើ​កញ្ចប់​ផលិតផល​ថ្នាំជក់ និង​ប្រកាស​លេខ​០១៣ អ​ប្រក របស់​ក្រសួងសុខាភិបាល​ស្ដី​ពី​នីតិវិធី បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​ភាសា​ខ្មែរ និង​រូបភាព​លើ​កញ្ចប់​ផលិតផល ថ្នាំជក់​ចុះ​ថ្ងៃ​ទី​១៥ កុម្ភៈ ឆ្នាំ​២០១៦ ដល់​គ្រប់​ផលិតផល​ថ្នាំជក់​ស្របច្បាប់​ទាំងអស់ ត្រូវ​មាន​សារ​ព្រមាន​សុខ​ភាព​ជា​ភាសារ​ខ្មែរ និង​រូបភាព​នៅ​លើ​សំបក​កញ្ចប់​យ៉ាង​ហោច​ណាស់​ទំហំ​៥៥%​ដែរ ដែល​មាន​ដូច​រូបភាព​ខាងក្រោម​នេះ​។ សេចក្ដី​ប្រកាស​នេះ ត្រូវ​អនុវត្ត​ឱ្យ​បាន​ចាប់ពី​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៦​នេះ​តទៅ ។

គេ​សង្ឃឹមថា កញ្ចប់​ផលិតផល​ថ្នាំជក់​ថ្មី ដែល​មាន​សារ​ព្រមាន​សុខភាព​ជា​ភាសា​ខ្មែរ នឹង​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ដោយ​មូលហេតុ​ថា ស្តុក​ចាស់​មួយ​ចំនួន បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​រួច​ទៅ​ហើយ ។ ឧ​ស្សហកម្ម​ថ្នាំជក់​កម្ពុជា សូម​បញ្ជាក់​ជូន​ដល់​ពាណិជ្ជករ ក៏​ដូច​ជា​អតិថិជន​ទាំងអស់​ថា លក្ខណសម្បត្តិ និង​គុណភាព​របស់​ផលិតផល​ថ្នាំជក់ មិន​មានការ​កែប្រែ​ឡើយ ៕