រឿង​​​ហេតុសម្លាប់ស្រីម្នាក់​​នៅ​​ទន្លេបាទី​ព្រឹក​មិញ​

ខេត្តតាកែវ ៖ នារី​ម្នាក់​ ដែល​ត្រូវ​ឃាតករ​កាប់សម្លាប់​រួច​ទម្លាក់​ចូល​ទឹក បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ កក្កដា ២០១៦ ស្ថិត​នៅ​មណ្ឌល​ទេសចរណ៍​ទន្លេបាទី ក្នុងភូមិ​ទន្លេបាទី ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី​ខេត្តតាកែវ មុន​ដំបូង​នោះ ​គឺ​គេ​បានឃើញ​នារី​រង​គ្រោះ និង​​នារីម្នាក់ទៀត (ជន​សង្ស័យ) ​ជិះ​ម៉ូតូឌុប​គ្នា​មក​អង្គុយ​លេង​លើ​ផ្ទះ​ទឹកតែ​២​នាក់​ទេ (​នៅ​កន្លែង​កើតហេតុ​) ដែល​ករណី​នេះ ហាក់ដូចជាឃាតករ​​បាន​រៀបចំ​គម្រោងទុក ​រួច​ជា​ស្រេច​​ហើយ ។

លោក​វរសេនីយ៍ទោ​ សែ​ម សុ​ជាតិ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បានឱ្យ​ដឹង​ថា បើ​តាម​ការ​ពិនិត្យ​លើ​សព​នារី​រង​គ្រោះ គឺ​ត្រូវ​ឃាតករ​កាប់​ពីក្រោយ​ជា​ច្រើន​កាំបិត រួច​រុញ​ទម្លាក់​ទឹក ដោយនៅ​លើ​ខ្លួន​សាកសព គ្មាន​បន្សល់​ទុក​អ្វី​ទាំងអស់ មាន​តែ​ក្រវិល​១​គូ​ជាប់​ត្រចៀក​តែ​ប៉ុណ្ណោះ ។ ហើយ​នៅ​ពេល​នេះ យើង​កំពុង​តែ​ស្រាវជ្រាវ​រក​សាច់ញាតិ​ក្រុម​គ្រួសារ​របស់​នារី​រង​គ្រោះ​ខាងលើ ។

បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​និយាយ​ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៨​ព្រឹក គេ​ឃើញ​នារី​រង​គ្រោះ និង​នារី​ម្នាក់​ទៀត (​សង្ស័យ​ឃាតករ​) ដូច​ជា​មិត្តភក្តិ​និង​គ្នា បាន​ឌុ​បម​ក​អង្គុយ​លេង​មួយសន្ទុះ ។ ស្រាប់តែ​ឃើញ​នារី​ដែល​ឌុ​ប​នាង​មក​នោះ បាន​ជិះ​ម៉ូតូ​ចេញ​តែ​ម្នាក់ឯង ទើប​អ្នក​នៅ​កន្លែង​នោះ​ឆ្ងល់ ក៏​ឱ្យ​សន្តិសុខ​ដើរទៅ​មើល​នៅ​លើ​ផ្ទះទឹក​ដែល​នារី​រង​គ្រោះ​ទាំង​២​នាក់​អង្គុយ​លេង​នោះ តែ​អត់​ឃើញ​មាន​មនុស្ស​ទេ ។

តែ​អ្វី​ដែល​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​នោះ គឺ​គេ​ឃើញ​មាន​ស្នាម​ឈាម​មក​លើ​កន្ទេល​សង្ស័យ ក៏​នាំ​គ្នា​ឆោឡោ​ស្រែក​រួច​រាយការណ៍​ដល់​ប៉ូលិស​រួច​ហើយ​នាំ​គ្នា​ចុះ​រក​ក្នុង​ទឹក ទើប​ប្រទះ​ឃើញ​សព​នារី​រង​គ្រោះ​ស្រង់​មក​ដាក់​លើ​ផ្ទះទឹក ។ សាក្សី​បន្ត​ទៀត​ថា បើ​តាម​ភិនភាគ​សព​នារី​រង​គ្រោះ អាច​ជា​មនុស្ស​មក​ពី​ឆ្ងាយ មិនមែន​ជា​អ្នកស្រុក​បាទី​នេះ​ទេ ។

បច្ចុប្បន្ន ប៉ូលិស​កំពុង​បើក​ការ​ស៊ើបអង្កេត ដើម្បី​វែកមុខ​រក​ឃាតករ  និង​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​នារី​រង​គ្រោះ និង​ក្រុម​គ្រួសារ​ផង​ដែរ ។

គួររំលឹកថា ខណៈ​នេះ កំពុង​​​ភ្ញាក់​​​ផ្អើល​​​​នៅ​រមណីយដ្ឋាន​​​​ទន្លេ​បាទី​​