​​​អញ​ចុះអ​ញឡើង! ប្តីស្តាប់លែងចូល​ ទាញ​ប៉័ង​តោកាប់​​

ខេត្តកំពត ៖ ករណី​ហិង្សា​មួយ​បាន​កើតឡើង ​កាលពី​វេលា​ម៉ោង​០៧ និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៩ កក្កដា ២០១៦ ស្ថិត​ក្នុងភូមិ​ព្រៃ​ត្នោត ឃុំ​​កំពង់​គ្រែង ស្រុក​ទឹកឈូ បន្ទាប់​ពី​ត្រូវ​ប្តី​ខឹង​អតីត​ប្រពន្ធ​ដែល​លែងលះ​គ្នា​ជិត​មួយ​ឆ្នាំ​ហើយ​សុំ​ត្រូវរ៉ូវ​គ្នា​វិញ តែ​នាង​ប្រពន្ធ​មិន​ព្រម ក៏​មាន​កំហឹង​កាប់​ប្រពន្ធ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ហើយ​ត្រូវ​ក្រុម​គ្រួ​សារបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ រីឯ​បុរស​ជា​ប្តី​បាន​បើករថយន្ត​គេចខ្លួន​បាត់ ។

ប្រភព​ឱ្យ​ដឹង​ថា បុរស​បង្ក​ឈ្មោះ​ឈឹ​ម សិលា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ជាង​ប៉ះ​កង់​រថយន្ត និង​ស្ត្រី​រង​គ្រោះ​ឈ្មោះ​ធី សៀ​ក
ឡេ​ង អាយុ​២០​ឆ្នាំ ជា​មេផ្ទះ មាន​ទីលំនៅ​ភូមិ​កំពង់​ដំរី ឃុំ​ខ្សាច់កណ្តាល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។ ទាំង​ពីរ​នាក់​មានកូន​ប្រុស​ម្នាក់ អាយុ​៣​ឆ្នាំ

បើ​តាម​ស​ម្ត្រី​ស្ត្រី​ចំណាស់​ត្រូវជា​ម្តាយក្មេក​ស្ត្រី​រង​គ្រោះ​ឱ្យ​ដឹង​ថា កូនប្រុស​គាត់ និង​កូនប្រសា​ស្រី​នេះ​តែងតែ​ឈ្លោះប្រកែក​គ្នា រួច​បាន​លែងលះ​គ្នា​ក្រៅ​ប្រព័ន្ធ​តុលាការ​អស់​រយៈពេល​៥​ខែ​មក​ហើយ ។ ក្រោយ​ពេល​លែងលះ កូនប្រសា​ស្រី​បាន​ទៅ​រស់នៅ​ឯ​ស្រុក​កំណើត ជាមួយ​ម្តាយ​គេ​នៅ​ខេត្តកណ្តាល ។ ចំណែក​ចៅប្រុស ម្តង​យក​ទៅ​តាម​ម្តាយ ម្តង​យក​មក​តាម​ឪពុក ។

ហើយ​នៅ​មុន​ពេល​កើតហេតុ កូនប្រសា​ស្រី​បាន​មក​លេង​កូន នៅ​ពេល​មក​លេង​នោះ នាង​បាន​វេច​បង្វិច​ខោអាវ​មក​ជាមួយ​ផង​។ ក្រោយ​ពី​មក​ដល់​ផ្ទះ ក៏​បាន​ជួប​ប្តី​ជួប​កូន​ហើយ ។ ហើយ​កូនប្រុស​គាត់ ក៏​បាន​អង្វរ​ប្រពន្ធ​ថា មក​នៅផ្ទះ​វិញ​មក មាត់​និយាយ​ផង និង​ដើរមក​យក​បង្វិច​ខោអាវ​របស់​ប្រពន្ធ​យក​ទៅ​ទុក​ក្នុងផ្ទះ​ផង ។ ស្រាប់តែ​ប្រពន្ធ​ឆ្លើយ​ថា «​អញ​មិន​យក​ឯង​វិញ​ទេ បើ​អញ​យកប្តី​ទៀត អញ​យក​ប្រុស​ក្មេង​វិញ​» ។ និយាយ​ហើយ​ចូល​ទៅ​យក​បង្វិច​ខោអាវ​របស់​ខ្លួន​មក​វិញ រួច​និយាយ​តប​ប្តី​ទៀត​ថា «​អញ​មិន​ដេក​ផ្ទះ​នេះ ជាមួយ​ឯង​ទៀត​ទេ អញ​ទៅ​ដេក​ផ្ទះ​បង​អញ​វិញ ឯង​នៅ​ដេក​អោប​កូន​ពីរ​នាក់​ឪពុក និង​កូន​ចុះ​» ។

និយាយ​ឌឺ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក កាន់តែ​ធ្វើ​ឱ្យ​ប្តី មានចិត្ត​ប្រចណ្ឌ ក៏​ឈាន​ប្រើ​អំពើ​ហិង្សា ដោយ​ទាញ​កាំបិតប៉័ងតោ​កាប់​ទៅ​លើ​ប្រពន្ធ​ពីរ​បី​កាំបិត បណ្តាល​ឱ្យ​រង​របួស​ជា​ច្រើន​កន្លែង (​ត្រង់​ថ្ពាល់​ខាងស្តាំ និង​ក្បាល​២​កន្លែង ព្រមទាំង​កំភួនដៃ​ស្តាំ​មួយ​កន្លែង​)​ហូរ​ឈាម​សន្លប់ ហើយ​ត្រូវ​ក្រុម​គ្រួសារ​ខាង​ប្តី​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

ចំណែក​ប្តី ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​បាន​ជិះ​រថយន្ត​រត់គេច​ខ្លួន​បាត់​ទៅ ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​រក​ចាប់ខ្លួន​ជន​សង្ស័យ ដើម្បី​ផ្ត​ទ្ទា​ទោស​តាម​ច្បាប់ ។