​អាហារ​ដែល​ជួយ​ថែរក្សា ប្រដាប់​ភេទ​នារី ឲ្យមាន​សុខភាព​ល្អ

​អាហារ​ដែល​ជួយ​ថែរក្សា ប្រដាប់​ភេទ​នារី ឲ្យមាន​សុខភាព​ល្អ


​អាហារ​ដែល​ជួយ​ថែរក្សា ប្រដាប់​ភេទ​នារី ឲ្យមាន​សុខភាព​ល្អ

១. តែ​បៃតង​
​សារធាតុ​ប្រឆាំង​អុក​ស៊ីដង់ ដែល​មាន​នៅ​ក្នុង​តែ​បៃតង អាច​ជួយ​ការពារ​កោសិកា​ប្រដាប់ភេទ ពី​ការឆ្លង​មេរោគ និង​បាក់តេរី​នានា ជាពិសេស ជំងឺ​រលាក​ផ្លូវ​ទឹកនោម​។​

២. ត្រី​
​ត្រី សំបូរ​វីតាមីន និង​សារធាតុចិញ្ចឹម ដែល​ជួយ​កាត់បន្ថយ​ការ​រលាក ការ​ឈឺ​ចុកចាប់ និង​ភាព​មិន​ស្រួលខ្លួន ក្នុង​ពេល​មក​រដូវ​។​

៣. ទឹកដោះគោ​ជូរ​
​ទឹកដោះគោ​ជូរ អាច​ជួយ​ការពារ​ស្ត្រី ពី​ជំងឺផ្សិត​លើ​ប្រដាប់ភេទ និង​បញ្ហា​ផ្សេងៗ​ទៀត​។​

៤. សណ្តែក​
​ទ្វារមាស​ស្ងួត អាច​បណ្តាល​មកពី​បញ្ហា​ជាច្រើន ប៉ុន្តែ ក្នុងករណីនេះ ការ​ញ៉ាំ​សណ្តែក​ឲ្យបាន​ច្រើន ពិតជា​អាច​ដោះស្រាយ​បាន​ខ្លះ​ដែរ​។ សណ្តែក ក៏​ជួយ​ឲ្យ​អ្នក មាន​អារម្មណ៍​ផ្លូវភេទ ពុះកញ្ជ្រោល​ឡើង​ដែរ​។​

៥. ផ្លែ​ប៉ោម​
​ប៉ោ​ម ត្រូវបាន​គេ​ចាត់ទុកថា ជា​ថ្នាំ​ព្យាបាល​ជំងឺ​មួយរយ​មុខ ជាពិសេស សម្រាប់​សុខភាព​ប្រដាប់បន្តពូជ​តែម្តង​។​

៦. ខ្ទឹម​
​ខ្ទឹម អាច​ជួយ​ទប់ស្កាត់​បញ្ហា​ផ្សិត មេរោគ និង​បាក់តេរី​នានា នៅ​ជុំវិញ​ប្រដាប់ភេទ​។​

៧. ទឹក​ក្រេន​បឺរី​
​ទឹក​ផ្លែឈើ​នេះ អាច​ទប់ស្កាត់ ការពារ និង​ព្យាបាល​ជំងឺ ដែល​ទាក់ទង​នឹង​តម្រងនោម និង​ប្រដាប់បន្តពូជ​៕

​ប្រភព ៖ Boldsky

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។