គួរឱ្យភ្ញាក់ផ្អើល! តើរូបភាពនេះ បង្ហាញឲ្យឃើញ ព្រលឹងអ្នកស្លាប់ ឈរមើលគេសែងសាកសពរបស់ខ្លួន?

អាមេរិក៖ កាលពីថ្មីៗនេះ មានរូបភាពមួយចំនួន ថតបានដោយលោក Saul Vazquez ជាប់ស្រមោលសសេ្លកមួយ ធើ្វឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

យោងតាមប្រភពបានឱ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ម៉ូតូមួយគ្រឿង បានកើតឡើង នៅលើមហាវិថីមួយកន្លែង ស្ថិតក្នុងតំបន់ Powell រដ្ឋ Kentucky សហរដ្ឋអាមេរិក។

ក្រោយមក រូបភាពមួយចំនួន ដែលបានថតនៅកន្លែងកើ់តហេតុ ត្រូវបានបង្ហោះក្នុងហេ្វកប៊ុក ដោយលោក Saul Vazquez ដែលជាអ្នកបើកបរឡានដឹកទំនិញ។ ភ្ជាប់ជាមួយរូបភាព គាត់បានសរសេរផងដែរថា «សូមមើលឱ្យជិត និងយកចិត្តទុកដាក់ អ្នកនឹងឃើញស្រមោលមួយ កំពុងហោះនៅលើមួកប៉ូលិស»។

គួរបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ អ្នកបើកបរមា្នក់បានស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ។

បន្ថែមពីលើនេះផងដែរ អ្នកលេងហេ្វកប៊ុកមួយចំនួន បានបញ្ចោញមតិថា នេះពិតជាព្រលឹងរបស់អ្នកបើកបរម្នាក់នោះហើយ  ដែលកំពុងតែសម្លឹងមើលរាងកាយរបស់ខ្លួន៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គួរឱ្យភ្ញាក់ផ្អើល! តើរូបភាពនេះ បង្ហាញឲ្យឃើញ ព្រលឹងអ្នកស្លាប់ ឈរមើលគេសែងសាកសពរបស់ខ្លួន?

គួរឱ្យភ្ញាក់ផ្អើល! តើរូបភាពនេះ បង្ហាញឲ្យឃើញ ព្រលឹងអ្នកស្លាប់ ឈរមើលគេសែងសាកសពរបស់ខ្លួន?