សហជីព​រិះគន់​លោក រង្ស៊ី ទាក់ទិន​នឹង​ការ​ថ្លែង​អំពី​ពាណិជ្ជកម្ម​កាត់ដេរ​នៅ​អឺរ៉ុប

បណ្តាសហជីពគាំទ្ររដ្ឋាភិបាលបានគំរាមធ្វើការតវ៉ាដ៏ធំប្រឆាំងគណបក្សសង្គ្រោះជាតិ បន្ទាប់ពីលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង បានអំពាវនាវឲ្យសហភាពអឺរ៉ុបបង្កើនសម្ពាធលើរដ្ឋាភិបាលកម្ពុជា ដោយសំដៅលើសេដ្ឋកិច្ចរបស់ប្រទេសនេះ។ ក្នុងវីដេអូមួយដែលបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោកកាលពីសប្តាហ៍មុន លោក រង្ស៊ី អាចត្រូវគេមើលឃើញកំពុងថ្លែងសុន្ទរកថាអំឡុងសវនាការមួយស្តីពីកម្ពុជានៅសភាអឺរ៉ុបក្នុងក្រុងព្រុចសែស ជាកន្លែងដែលលោកអំពាវនាវឲ្យសមាជិកសភា “បង្ហាញលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ថា ម៉ឺងម៉ាត់” អំពីការធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជាប្រសើរឡើង។ ធ្វើដូច្នេះ លោកផ្តោតលើឧស្សាហកម្មកាត់ដេរ ដែលសព្វថ្ងៃទទួលបានសិទ្ធិរួចពន្ធនាំចូលទីផ្សារសហភាពអឺរ៉ុប ក្រោមការផ្តួចផ្តើមពាណិជ្ជកម្មគ្រប់មុខលើកលែងតែអាវុធសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ វិស័យកាត់ដេរគឺជាឧស្សាហកម្មនាំចេញធំបំផុតរបស់ប្រទេសកម្ពុជា ហើយសហភាពអឺរ៉ុបជាទីផ្សារធំបំផុតរបស់វិស័យនេះ ដោយបានទិញច្រើនជាង២ពាន់លានដុល្លារក្នុងផ្នែកកាត់ដេរនិងស្បែកជើងរួចពន្ធពីប្រទេសកម្ពុជាកាលពីឆ្នាំមុន។ លោកបានមានប្រសាសន៍ថា “ប្រសិនបើអ្នកធ្វើឲ្យពួកគេយល់ថា ទីផ្សារនេះមិនមែនបើកគ្រប់ពេលដោយគ្មានលក្ខខណ្ឌនោះ ពួកគេអាចចាប់ផ្តើមគិតអំពីវា”។ ជាការឆ្លើយតបទៅនឹងការថ្លែងរបស់លោក សម្ព័ន្ធសហជីពបួនគាំទ្ររដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍ប្រើពាក្យដូចតែគ្នាកាលពីថ្ងៃច័ន្ទ ដោយចោទលោក រង្ស៊ី ថាបានព្យាយាមបំផ្លាញសេដ្ឋកិច្ចកម្ពុជា។ សេចក្តីថ្លែងការណ៍មួយ ដែលចុះហត្ថលេខាដោយសហភាពសហព័ន្ធសហជីព ជាតិកម្ពុជា (CCTU) ដែលថាខ្លួនតំណាងកម្មករ៣១០.០០០នាក់ បាននិយាយថា “យើងថ្កោលទោសអ្នកនយោបាយរូបនេះពីព្រោះបំផ្លាញជាតិនិងបំផ្លាញការងាររបស់យើងក្នុងវិស័យកាត់ដេរ”។ សេចក្តីថ្លែងការណ៍បានបន្តទៀតថា “ប្រសិនបើយើងគ្មានការងារធ្វើ យើងនឹងទាមទារឲ្យក្រុមអ្នកនយោបាយប្រឆាំងទទួលខុសត្រូវ ហើយនឹងធ្វើបាតុកម្មនិងដើរហែទៅទីស្នាក់ការរបស់គណបក្សនេះ និងស្ថានទូតនានាដែលពាក់ព័ន្ធដើម្បីទាមទារការងាររបស់យើងវិញ”។ ក្នុងបទសម្ភាសមួយកាលពីថ្ងៃអង្គារ លោក ជួន […]

The post សហជីព​រិះគន់​លោក រង្ស៊ី ទាក់ទិន​នឹង​ការ​ថ្លែង​អំពី​ពាណិជ្ជកម្ម​កាត់ដេរ​នៅ​អឺរ៉ុប appeared first on The Cambodia Daily.