អ្នកកាសែតគ្មានព្រំដែន​​​​ព្រួយបារម្ភ​​​​​​អំ​​​ពី​​​ការ​​​គំរាម​​​កំហែង

ក្រុមតស៊ូមតិប្រព័ន្ធសារព័ត៌មានអន្តរជាតិគឺ អ្នកកាសែតគ្មានព្រំដែនបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញកាលពីថ្ងៃម្សិលមិញថា ខ្លួនព្រួយបារម្ភចំពោះធ្វីដែលចាត់ទុកថាជា”ការកើនឡើង”ក្នុងការគំរាមកំហែងប្រឆាំងអ្នកកាសែតនិងអង្គការព័ត៌មាននានានៅប្រទេសកម្ពុជាកាលពីប៉ុន្មានសប្តាហ៍កន្លងទៅថ្មីៗនេះ។ សេចក្តីថ្លែងការណ៍នេះបានកត់សម្គាល់ថា ការគំរាមកំហែងបែបនេះទំនងជាកើនឡើង បន្ទាប់ពីមានរបាយការណ៍របស់អង្គការ ក្លូប៊ល វិតណេសកាលពីថ្ងៃទី៧ ខែកក្កដាដែលនិយាយរៀបរាប់លម្អិតអំពីផលប្រយោជន៍ជំនួញជាច្រើនរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគ្រូសាររបស់លោក។ ក្រោយពីកាសែតក្នុងស្រុកបានចុះផ្សាយការចេញរបាយការណ៍នេះ សមាជិកគ្រួសារលោកហ៊ុន សែន បានចោទកាសែតទាំងនោះថាឃុបឃិតជាមួយ ក្លូប៊ល វិតណេស ចំណែកឯលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយសំដៅលើអ្នកកាសែតថា លោកមិនចង់ឲ្យ”អ្នកនាំសារត្រូវគេសម្លាប់នោះទេ” ។ អ្នកកាសែតគ្មានព្រំដែនបាននិយាយថា ការគំរាមកំហែងនិងការវិវត្តផ្សេងទៀតគួរឲ្យព្រួយបារម្ភណាស់។ លោក បិនចាមមិន អិស្មេល (Benjammin Ismail) ប្រធានការិយាល័យប្រចាំអាស៊ីបាស៊ីហ្វិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា”ប្រតិកម្មរបស់មន្រ្តីទាំងនេះនិងសមាជិកគ្រូសាររបស់លោកនាយករដ្ឋមន្រ្តីគឺទ្រគោះយ៉ាងខ្លាំង ទោះជាវាមិនគួរឲ្យភ្ញាក់ផ្អើលក៏ដោយ។ យើងសូមដាស់តឿនរដ្ឋាភិបាលលោក ហ៊ុន សែន កុំឲ្យសងសឹកតាមប្រព័ន្ធតុលាការប្រឆាំងបណ្តាញសារព័ត៌មាន”។ ការបិទមាត់សារព័ត៌មាននឹងធ្វើឲ្យបញ្ហាទាំងនេះកាន់តែអាក្រក់ថែមទៀតចំពោះលោកប៉ុណ្ណោះ”។ លោក ស៊ីផាន បាននិយាយកាលពីថ្ងៃម្សិលមិញថា ការត្អូញត្អែររបស់លោកគឺធ្វើឡើងចំពោះតែអ្នកកាសែតណាដែល”រំលោភក្រមសីលធម៌ និងវិជ្ជាជីវៈពួកគេប៉ុណ្ណោះ។ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះបានសួរថា”តើមាននរណាជាប់គុកដោយសារការសរសេរព័ត៌មានរបស់ពួកគេ? បាទ! ព្រោះពួកគេពុករលួយ ហើយព្រោះពួកគេបំពានលើវិជ្ជាជីវៈរបស់ពួកគេ”។បាទ អ្នកត្រូវតែធ្វើឲ្យត្រឹមត្រូវចំពោះរដ្ឋាភិបាលផង។មនុស្សស្បែកសនិយាយភាសាអង់គ្លេសបានល្អណាស់ ហើយក៏មូលបង្កាច់រឿងណាស់ដែរ។ ខ្ញុំមិនចូលចិត្តទេ”៕ មាំ វិបុល       © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post អ្នកកាសែតគ្មានព្រំដែន​​​​ព្រួយបារម្ភ​​​​​​អំ​​​ពី​​​ការ​​​គំរាម​​​កំហែង appeared first on The Cambodia Daily.