ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ធនាគារ​ឆ្លាត​វៃ​​ក្នុង​វិស័យ​ធនាគារ​​កាន់​តែ​ពេញ​និយម

​ក្នុង​យុគ​សម័យ​កាន់​តែ​ទំនើប ​ស្ថាប័ន​ធនាគារ​​អាច​ប្រកួត​ប្រជែង​ជាមួយ​ដៃ​គូ​ខ្លួន​តាម​រយៈ​បច្ចេកវិទ្យា​ធនាគារ​ឆ្លាត​វៃ​ ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​ស្ថាប័ន​ធនាគារ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ។​

 

ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ធនាគារ​ឆ្លាត​វៃ​​ក្នុង​វិស័យ​ធនាគារ​​កាន់​តែ​ពេញ​និយម

 

លោក Nguyen Kim Hoa ប្រធាន​ផ្នែក​ Systems Hardware នៃ​ក្រុមហ៊ុន​ IBM វៀតណាម​ និង​​កម្ពុជា បាន​ឲ្យ​ដឹង​​ថា នៅ​ក្នុង​ស្ថាប័ន​ធនាគារ ស្ថាន​ភាព​មួយ​ដែល​ស្មុគ​ស្មាញ​គឺ​ទិន្នន័យ ការ​ព្រួយ​បារម្ភ​ពី​និយ័ត​កម្ម និង​កត្តា​ម៉ាក្រូ​សេដ្ឋកិច្ច។

 

ដូច្នេះ​ដើម្បី​ឲ្យ​ធនាគារ​ទទួល​បាន​តម្រូវ​ការ​​និង​វិធី​សាស្ត្រ​ដ៏​ឆ្លាត​វៃ​ក្នុង​ការ​ផ្ទុក​នូវ​សមត្ថភាព​នៃ​ការ​ប្រើ​ទិន្ន​ន័យ​ នៅ​ក្នុង​ពេលវេលា​មួយ​ពិត​ប្រាកដ ការ​ប្រើ​ប្រាស់​ Smart Computing ទទួល​បាន​នូវ​ប្រសិទ្ធភាព​ខាង​ផ្នែក​វិភាគ​ហានិភ័យ​និង​បំផ្លាញ​ការ​លួច​បន្លំ​ រួម​បញ្ចូល​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អ្នក​ព័ត៌មាន​វិទ្យា​ទាំង​មូល។ ក្រៅ​ពី​នេះ ផ្ដល់​សេវាកម្ម​កាន់​តែ​ប្រសើរ​ឡើង​នូវ​ភាព​ស្មោះត្រង់​ដល់​អតិថិជន ព្រម​ទាំង​អនុលោម​តាម​បទប្បញ្ញត្តិ​រដ្ឋាភិបាល​និង​ពង្រឹង​ច្បាប់​ជូន​អតិថិជន​ផង​ដែរ។ ម្ល៉ោះ​ហើយ​ការ​រក​ដំណោះស្រាយ​តាម​បច្ចេកវិទ្យា​ធនាគារ​នឹង​កាត់​បន្ថយ​ហានិភ័យ។

 

ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ធនាគារ​ឆ្លាត​វៃ​​ក្នុង​វិស័យ​ធនាគារ​​កាន់​តែ​ពេញ​និយម

(រូបភាព៖ www.computeeweekly.com)

 

លោកស្រី​ នាវ ច័ន្ទ​ថា​ណា ទេ​សា​ភិ​បាល​រង​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ធ្លាប់​មាន​ប្រសាសន៍​ក្នុង​ពិធី​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​សេវា​ទូ​ទាត់​រហ័ស​ថា ធនាគារ​កម្ពុជា​កំពុង​ផ្លាស់​ប្ដូរ​ជា​បណ្ដើរៗ​​ក្នុង​ការ​ប្រើ​ប្រាស់​ការ​ទូ​ទាត់​តាម​​អេ​ឡិច​ត្រូនិក​ ខណៈ​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​កាន់តែ​ច្រើន​ដំណើរការ ​អ៊ីនធឺណិត​ ឬ​ ធនាគារ​​​ចល័ត ​ការ​ទូទាត់​ចល័ត​ កាត​ទូទាត់​ និង ​ម៉ាស៊ីន​ដក​​ប្រាក់​ស្វ័យ​​ប្រវត្តិ​ (ATM)​​៕

 

សូមអាន៖​   ដំណោះស្រាយ​ថ្មី បង្កើន​ប្រសិទ្ធភាព​ទូទាត់​ការ​ចំណាយ​សម្រាប់​ធនាគារ

 
​អត្ថបទ៖ លឹម សុ​នា