កូន​លេប​ទឹកប៊ិច តើ​វា​គ្រោះថ្នាក់​ទេ​? ហើយ​គួរ​ធ្វើ​ដូច​ម្តេចទៅ​?

កូន​លេប​ទឹកប៊ិច តើ​វា​គ្រោះថ្នាក់​ទេ​? ហើយ​គួរ​ធ្វើ​ដូច​ម្តេចទៅ​?


កូន​លេប​ទឹកប៊ិច តើ​វា​គ្រោះថ្នាក់​ទេ​? ហើយ​គួរ​ធ្វើ​ដូច​ម្តេចទៅ​?

​ទឹក​ថ្នាំ​ប៊ិច​ភាគច្រើន មិនសូវ​មាន​សារធាតុ​គីមី​ពុល​នោះ គឺ​ក្នុងន័យ ការពារ​ករណី​ខាងលើ​នេះ​ឯង​។​

​ទឹក​ថ្នាំ ទឹកប៊ិច ឬ​ទឹក​ហ្វឹត មាន​ផ្ទុក​សារធាតុ​បំពាក់​ពណ៌ អាល់​កុល និង​សារធាតុ​គីមី ដែល​គេ​ហៅថា glycol ឬ glycol​។ សារធាតុ​គីមី​ទាំងនេះ អាច​ផ្តល់​គ្រោះថ្នាក់ ចំពោះ​កុមារ​តូចៗ និង​មនុស្ស​ធំ​បាន ទាល់តែ​ក្នុង​បរិមាណ​ច្រើន ហើយ​យើង​គិតថា ត្រឹម​តែ​នៅក្នុង​ប៊ិច​មួយ​ដើម វា​មិន​អាច​បង្ក​គ្រោះថ្នាក់ ចំពោះ​កុមារ​តូចៗ​នោះទេ លើកលែង​តែ​កុមារ​នោះ មានប្រតិកម្ម ទៅ​នឹង​សារធាតុ​ពណ៌ ឬ​សារធាតុ​ទាំងពីរ​នេះ​។​

​ផល​លំបាក​មួយ​ចំនួន​
-​    ​ក្នុង​ករណី​មួយ​ចំនួន សារធាតុ​ពណ៌​នេះ នឹង​ជាប់​ក្នុង​មាត់ ឬ​ដៃជើង​កុមារ ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ ទៅ​តាម​ប្រភេទ​ទឹក​ថ្នាំ​។
-​    ​ប្រសិនបើ​គេ​លេប​ចូល ទៅក្នុង​ពោះ​តែម្តង វា​អាច​នឹង​បង្ក​គេ​ឈឺពោះ​បាន​
-​    ​ករណី​ធ្ងន់ធ្ងរ ឬ​អា​លែ​ក​ស៊ី កុមារ​អាច​នឹង​មាន​គ្រោះថ្នាក់​។​

​អ្វី​ដែល​អ្នក​គួរ​ធ្វើ​
១. ត្រួតពិនិត្យ​មើល​ថា​តើ គេ​គ្រាន់តែ​បៀម ប្រឡាក់ ឬ​លេប​វា ហើយ​កំណត់​បរិមាណ​ដែល​គេ​លេប​
២. សង្កេតមើល​រោគសញ្ញា​ខុសប្លែក ថា​តើ​គេ​មាន​ឈឺក្បាល វិលមុខ ឬ​ឈឺពោះ​ដែរ​ទេ​
៣. បើ​សង្ស័យ ឬ​មិន​ទុកចិត្ត ប្រញាប់​នាំ​កូន ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​៕

​ប្រភព ៖ Illinoispoisoncenter

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។