រូបថតមិនដឹងខ្លួនជាច្រើនសន្លឹក របស់សុគន្ធ និសា មើលហើយគួរឲ្យក្នាញ់!

ភ្នំពេញ៖ ភាគច្រើនប្រិយមិត្តធ្លាប់តែបានឃើញ សម្រស់ស្រស់ស្អាត របស់តារាចម្រៀងស្រីក្នុងផលិតកម្ម ហង្សមាស កញ្ញា សុគន្ធ និសា នៅតាមកញ្ចក់ទូរទស្សន៍ ឬ លើឆាក។ ចុះតើអ្នក ធ្លាប់បានទិដ្ឋភាព ពេលរូបនាងមិនដឹងខ្លួនដែរទេ ថាយ៉ាងណាដែរ?

ថ្ងៃនេះខ្មែរឡូត នឹងបង្ហាញពីសកម្មភាពអត់ដឹងខ្លួន របស់តារាស្រីមុខក្មេងរូបនេះ ដែលត្រូវបានអ្នកគាំទ្រ តែងលួចថតនាងជារឿយៗ។ ចំពោះរូបថតទាំងនោះ ពេលកញ្ញា សុគន្ធ និសា បានភ្លេចខ្លួនម្តងៗ គឺពិតជាគួរឲ្យស្រលាញ់ និងស្រស់ស្អាតខ្លាំងណាស់ ជាមួយនឹងទម្រង់មុខប៉ោងៗ គួរឲ្យក្នាញ់។ 

ហើយក្នុងនោះ រូបថតមួយសន្លឹក ដែលនាងអង្គុយញ៉ាំនំប៉ាវ ត្រូវបានទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ ព្រោះបានបង្ហាញពីសកម្មភាពសាមញ្ញៗ បែបធម្មជាតិរបស់នាង ដោយមិនរៀបរឹកច្រើន ដូចតារាដទៃនោះទេ។

នាពេលបច្ចុប្បន្ននេះ កញ្ញា សុគន្ធ និសា បានបង្ហាញនូវបទចម្រៀងស្នាដៃនិពន្ធថ្មី ក្នុងផលិតម្មរស្មីហង្សមាស ហើយរូបនាងក៏សង្ឃឹមថា នឹងទទួលបានការគាំទ្រពី សំណាក់មហាជនផងដែរ៕

តោះមើលរូបថតមិនដឹងខ្លួនរបស់ សុគន្ធ និសាទាំងអស់គ្នា ថាយ៉ាងណាដែរ៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាចម្រៀងដែលនិយម តែងខ្លួនបែបស្រគត់ស្រគំ កញ្ញា សុគន្ធ នីសា បានរំលេចសារបង្ហាញ ពីអារម្មណ៍សប្បាយ និងរំភើបចិត្តនិងអរគុណយ៉ាងខ្លាំង នៅពេលដែល នាងត្រូវបានតារា ចម្រៀងរួមដំបូល គឺអ្នកនាង ពេជ្រ សោភា ចេញមុខសរសើរនាង ដោយមិនក្រែងចិត្តថា នាងនៅតែស្អាត ។

នៅក្នុងឱកាសចូលរួមកម្មវិធី ជប់លៀងរបស់គ្រួសារហង្សមាស គេសង្កេតឃើញថា តារាចម្រៀង អ្នកនាង ពេជ្រ សោភា បានបង្ហាញភាពស្និទ្ធស្នាល ជាមួយសមាជិកគ្រួសារហង្សមាស គ្រប់ៗគ្នា ដោយនៅក្នុងនោះ នាងបានរំលេចសារ សរសើរទៅដល់ តារាចម្រៀង កញ្ញា សុគន្ធ នីសា ថា «នីសានៅតែស្អាត, នីសាមានតែស្នាមញញឹម» ។

ក្រោយពីបានឃើញ ការសរសើរពីមិត្តរួមដំបូលរួចមក តារាចម្រៀងដែលទើប វិលរកទ្រនំចាស់ មិនទាន់បានមួយឆ្នាំស្រួលបួល កញ្ញា សុគន្ធ នីសា ក៏រំលេចសារអរគុណ និងសរសើរគ្នាតបទៅវិញថា « អគុណភាដែលបានសរសើរខ្ញុំ ពិតជារំភើបណាស់ ចំណែកភាក៏ជាមនុស្ស ដែលមិនវាយឬក ហើយមានសមត្ថភាពតស៊ូ រហូតជោគជ័យមានជំហររឹងមាំ ហើយមិនចេះលាក់គំនួច ជូនពរអោយភាទទួលបានភាព ជោគជ័យលើសនឹងទៀត »។

តារាចម្រៀងរូបនេះក៏បាន សរសេរបន្ថែមទៀតថា « សំរាប់ខ្ញុំចង់បានតែមិត្ត មិនចង់បង្កើតសត្រូវទេ បើយើងញញឹមដាក់គេ គេនឹងញញឹមដាក់យើងវិញ សើចដាក់គេខ្ញុំជឿថា គេប្រាកដជាសើច ដាក់យើងវិញ អោយតំលៃគេ គេនឹងអោយតំលៃវិញ អោយចិត្តស្មោះទៅគេ នោះគេនឹងអោយមកយើងវិញ និយាយរួមទៅមនុស្សធ្វើអី នឹងទទួលបានការ តបស្នងបែបនឹងវិញ មនុស្សយើងអាយុកាលមិនយូរអង្វែងទេ បើយើងចេះស្រទ្បាញ់គ្នាធ្វើល្អដាក់គ្នាដោយចិត្តស្មោះ អោយតំលៃគ្នាដោយចិត្តស្មោះ ខ្ញុំជឿថាពិភពលោកនេះ នឹងពោរពេញ ដោយភាពស្អាតស្រស់ថ្លា » ។

តាមរយៈការបង្ហាញសារ សរសើរគ្នាទៅវិញទៅមក របស់តារាចម្រៀងស្រីមួយគូនេះ ហាក់បង្ហាញពីភាព ចុះសម្រុងរបស់ពួកគេ និងការស្រលាញ់រាបអានគ្នា យូរអង្វែង បើទោះជា កញ្ញា សុគន្ធ នីសា បានផ្អាកការងារនៅ ផលិតកម្មយូរហើយ ទើបត្រឡប់ទៅវិញក៏ដោយ ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload