Arsenal ប្រើលុយ ២ លានផោន ទិញខ្សែការពារ Bolton

ក្លិបកាំភ្លើងធំ Arsenal កំពុងខិតជិតក្នុងការចុះហត្ថលេខាជាមួយខ្សែការពារជម្រើសជាតិអង់គ្លេស អាយុក្រោម ២១ឆ្នាំ Rob Holding ពីក្លិប Bolton Wanderers។

Rob-Holding

កីឡាករវ័យ ២០ឆ្នាំនេះ ត្រូវបានរាយការណ៍ថា បានធ្វើដំណើរទៅទីក្រុងឡុងដ៍ កាលពីយប់ថ្ងៃចន្ទ ដើម្បីធ្វើតេស្តសុខភាព និងបញ្ចប់លក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លិបកាំភ្លើងធំនេះ បន្ទាប់ពីទិញយកក្នុងតម្លៃខ្លួន ២លានផោន ព្រមទទួលយកដោយក្លិប Wanderers។

Holding បានមកលេងជាមួយក្លិប Bolton នេះចាប់តាំងពីអាយុ ៧ឆ្នាំនិងបានឡើង ចូលលេងឲ្យឈុតធំក្លិបជាលើកដំបូង ក្នុងក្របខណ្ឌ Capital One Cup ជាមួយក្លិប Burton កាលពីខែសីហាឆ្នាំមុន។

កីឡាករនេះបានបង្ហាញខ្លួនឲ្យក្លិបចំនួន ៣០ប្រកួតកាលពីរដូវកាលមុន និងជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំ របស់ក្លិប៕

The post Arsenal ប្រើលុយ ២ លានផោន ទិញខ្សែការពារ Bolton appeared first on CamboSport.