Dortmund ចង់យក Goetze ពីក្លិប Bayern មកវិញ

ប្រធានប្រតិបត្តិរបស់ក្លិប Bayern Munich លោក Karl-Heinz Rummenigge បានអះអាងថា ខ្សែប្រយុទ្ធអន្តរជាតិអាល្លឺម៉ង់ Mario Goetze បានធ្វើការពិភាក្សាជាមួយនឹងក្លិប Borussia Dortmund ជុំវិញការផ្ទេរមួយ។

gotze

Goetze ដែលត្រូវបានទាក់ទងជាមួយនឹងការផ្ទេរមួយទៅកាន់ក្លិប Liverpoo កាលពីដើមរដូវកាលនេះ បានជួបការលំបាកក្នុងការបង្ហាញខ្លួនឲ្យបានទៀងទាត់ ចាប់តាំងពីចាកចេញពីក្លិប Dortmund ទៅកាន់ Bayern កាលពីឆ្នាំ ២០១៣ បើទោះបីបានរកគ្រាប់បាល់ឈ្នះក្នុងការប្រកួត World Cup ឆ្នាំ ២០១៤ វគ្គផ្តាច់ព្រ័ត្រក៏ដោយ។

បច្ចុប្បន្ន ខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំរូបនេះ ហាក់ស្ថិតយ៉ាងប្រកៀកក្នុងការវិលទៅកាន់កីឡដ្ឋាន Westfalenstadion វិញ ខណៈដែល Bayern បានដាក់តម្លៃខ្លួន ២០ លានផោន (ស្មើនឹង ២៦,៤ លានដុល្លារអាមេរិក) សម្រាប់ Goetze ដែលនៅជាប់កិច្ចសន្យារយៈពេលតែមួយឆ្នាំទៀតប៉ុណ្ណោះ៕

The post Dortmund ចង់យក Goetze ពីក្លិប Bayern មកវិញ appeared first on CamboSport.