ក្មេង​ប្រុស​អាយុ​១០ឆ្នាំ រត់​ចេញ​ពី​ផ្ទះ ព្រោះ​ខឹង​ម្ដាយ​លុប​ហ្គេម Pokémon Go ចោល

Ten year old little brother ran away from home because my mum deleted Pokemon go😂😭 pic.twitter.com/YqC4AyNkdG

— Stephanie McIntyre (@stephanie_1606) July 17, 2016

កាលពីពេលថ្មីៗនេះ ក្មេងប្រុសសញ្ជាតិស្កុតឡែន អាយុ១០ឆ្នាំម្នាក់ មានឈ្មោះថា Kyleបានរៀបចំបង្វេចរត់ចេញពីផ្ទះ ដោយសារតែខឹងម្ដាយរបស់គេដែលបានលុបហ្គេម Pokémon Go ចេញពីទូរសព្ទដៃរបស់គេ។ នាង Stephanie McIntyre ត្រូវជាបងស្រីបង្កើតរបស់ Kyle បានថតរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលនេះទុក ហើយបង្ហោះចែកចាយទៅលើគណនី Twitter របស់នាង។

ក្មេង​ប្រុស​អាយុ​១០ឆ្នាំ រត់​ចេញ​ពី​ផ្ទះ ព្រោះ​ខឹង​ម្ដាយ​លុប​ហ្គេម Pokémon Go ចោល

យ៉ាងណាមិញ ក្រោយពេលដែលក្រុមគ្រួសារ Kyle បានដឹងថា ការរត់ចេញពីផ្ទះរបស់គេគឺជាការពិត មិនមែនគ្រាន់តែធ្វើលេងនោះ ម្ដាយ និងបងស្រីរបស់គេបាននាំគ្នាដើររកគេ ដើម្បីឲ្យត្រលប់មកផ្ទះវិញតែម្ដង។ ក្រោយមកពួកគេក៏បានរកឃើញ Kyle នៅអង្គុយលាក់ខ្លួនតែម្នាក់ឯង ប៉ុន្តែក្មេងប្រុសចិត្តសឿងម្នាក់នេះ បាននិយាយថា រូបគេត្រូវការពេលវេលាខ្លះ ទើបអាចមករស់នៅជាមួយក្រុមគ្រួសារដូចដើមវិញបាន ដោយសារតែអាក់អន់ចិត្តនឹងការលុបហ្គេម Pokémon Go នោះចោល ហើយក៏ទៅស្នាក់នៅផ្ទះជីដូនបណ្ដោះអាសន្នសិនតែម្ដង៕

ប្រភព៖ sabay

  • ក្មេង​ប្រុស​អាយុ​១០ឆ្នាំ រត់​ចេញ​ពី​ផ្ទះ ព្រោះ​ខឹង​ម្ដាយ​លុប​ហ្គេម Pokémon Go ចោល已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/20  Category:កំសាន្ត
Tags: