សាលាបឋមសិក្សា១ក្នុងខេត្តព្រៃវែងចាស់ទ្រុឌ​ទ្រោមធ្វើឲ្យសិស្សនិងគ្រូភ័យ​ខ្លាច​រលំសង្កត់ពេលមានភ្លៀង

ខេត្តព្រៃវែង ៖ សិស្សានុសិស្សសាលាបឋមសិក្សាពាមមានជ័យកំពុងព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់ខ្លួនពេលកំពុងរៀននៅក្នុងថ្នាក់ ពិសេសពេលមានភ្លៀងធ្លាក់ម្តងៗទាំងសិស្សនិងគ្រូបង្រៀនបាននាំគ្នារត់ចេញទៅក្រៅព្រោះអគារសិក្សានោះមានសភាពចាស់ទ្រុឌទ្រោម ដូច្នេះបើមិនប្រយ័ត្នទេដំបូលនឹងបាក់សង្កត់លើ។

តាមប្រភពពីគ្រូបង្រៀនម្នាក់បានឲ្យដឹងថា សាលាបឋមសិក្សាពាមមានជ័យមានអគារចំនួន២ខ្នង១០បន្ទប់ មានគ្រូបង្រៀន និងសិស្ស៣០០នាក់ ស្ថិតក្នុងភូមិបឹងក្អែក ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃ វែង។ បច្ចុប្បន្នអគារទាំង២ខ្នងនេះរងការ ខូចខាតដោយសារតែភាពចាស់ទ្រុឌទ្រោមប្រេះក្បឿងដំបូលបាក់ធ្លាក់មកក្រោមជា បន្តបន្ទាប់។ពេលមានភ្លៀងធ្លាក់ម្តងៗគ្រូ បង្រៀននិងសិស្សមិនហ៊ានអង្គុយនៅក្នុងថ្នាក់រៀនទេតែងតែនាំគ្នារត់ចេញទៅក្រៅ បើមិនដូច្នោះទេនឹងត្រូវរងគ្រោះដោយសារក្បឿងធ្លាក់ពីលើ។

សិស្សម្នាក់បានឲ្យដឹងថា រូបគេនិងមិត្តរួមថ្នាក់មានការភ័យខ្លាចខ្លាំងណាស់ពេល រៀននៅក្នុងថ្នាក់ដោយសារមើលទៅដំបូលធ្លុះនិងជញ្ជាំងប្រេះ ពេលមានខ្យល់ឬភ្លៀងពួកគេបាននាំគ្នារត់ចេញទៅក្រៅ និងទៅផ្ទះអស់ហើយ ហេតុនេះពួកគេមិនសូវបានរៀនទៀងទាត់តាមកាលវិភាគ ឡើយ។

លោកនាយកសាលាបានឲ្យដឹងថា សាលាបឋមសិក្សាពាមមានជ័យអគារទាំង២ចាស់ទ្រុឌទ្រោមស្ទើរតែទាំងស្រុងទៅហើយ ដូច្នេះមិនអាចបង្រៀនបានទៀតទេ ប្រសិនបើគ្មានការសាងសង់ថ្មីសិស្សានុ សិស្ស នឹងត្រូវប្តូរសាលាឬពួកគេអាចនឹងឈប់រៀន ដោយសារសាលាផ្សេងទៀត មានចម្ងាយឆ្ងាយពីផ្ទះរបស់ពួកគេ។

មន្រ្តីការិយាល័យអប់រំស្រុកពាមរក៍បានបញ្ជាក់ថា សាលាបឋមសិក្សាពាម មានជ័យកំពុងស្នើទៅ មន្ទីរនិងក្រសួងអប់រំយុវជននិងកីឡាដើម្បីសាងសង់ថ្មី ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានចំណាត់ ការណាមួយឆ្លើយតបនៅឡើយទេ ៕

សាលាបឋមសិក្សា១ក្នុងខេត្តព្រៃវែងចាស់ទ្រុឌ​ទ្រោមធ្វើឲ្យសិស្សនិងគ្រូភ័យ​ខ្លាច​រលំសង្កត់ពេលមានភ្លៀង

សាលាបឋមសិក្សា១ក្នុងខេត្តព្រៃវែងចាស់ទ្រុឌ​ទ្រោមធ្វើឲ្យសិស្សនិងគ្រូភ័យ​ខ្លាច​រលំសង្កត់ពេលមានភ្លៀង

ប្រភព ៖ nokorwatnews

 

  • សាលាបឋមសិក្សា១ក្នុងខេត្តព្រៃវែងចាស់ទ្រុឌ​ទ្រោមធ្វើឲ្យសិស្សនិងគ្រូភ័យ​ខ្លាច​រលំសង្កត់ពេលមានភ្លៀង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/20  Category:កំសាន្ត
Tags: