អ្នក​កំប្លែង​​​លោក​​​តា​​​​សង់​​ស៊ី​ស ​កំពុង​​​​សង្គ្រោះ​​​​បន្ទាន់​​​​​

រាជធានីភ្នំពេញ ៖ តារាកំ​​ប្លែង​នាយ​សង់​​ស៊ី​ស ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​មន្ទី​ពេទ្យ​កាល់ម៉ែតភ្លាម​ៗ ដើម្បីសង្គ្រោះ​បន្ទាន់​ ដោយ​សារ​តែ​ជំងឺ​​ត្បៀត​ស​រ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​​ កាលពី​ថ្ងៃទី​១៩ កក្កដា ២០១៦​ ។

តាម​ការឱ្យ​​ដឹង​​ពី​កញ្ញា​ស៊ុន ស្រី​ពេជ្រ ដែល​ជា​តារាចំរៀង​ និង​ត្រូវជា​កូនលោក​នាយ​សង់​ស៊ី​ស ឱ្យ​​ដឹង​ថា ឪពុក​​របស់​នាង​មាន​ជំងឺ​លើសឈាម ពេល​​​គាត់​ក្អួត ក៏​​បណ្តាលឱ្យ​​វៀច​មាត់ ហើយ​ក្រុម​គ្រួសារ​ ក៏​បញ្ជូន​មក​មន្ទី​ពេទ្យ ហើយ​ត្រូវ​លោកគ្រូ​ពេទ្យ​បាន​ប្រាប់​​ថា​ឪពុក​របស់​នាង​ត្បៀត​ស​រ​សៃ​ឈាម​​​ក្នុងខួ​រ​ក្បាល ​។

គួររំលឹកថា នេះ​​​មិនមែន​ជា​លើក​ទី​មួយ​ទេ ​ដែល​តារា​កំប្លែង​​នា​យ​សង់ ស៊ី​ស បាន​ចូល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេ​ទ្យ​​ កន្លង​មក ​តារា​កំប្លែង​រូប​នេះ​ ក៏​បាន​ចូល​សង្គ្រោះ​បន្ទាន់​ ដោយសារ​ជំងឺ​មួយ​នេះ​ដូច​គ្នា​ផង​ដែរ ​៕