ប្រេ​ស៊ី​ល​ត្រៀម​ចែក​ស្រោមអនាម័យ​ចំនួន​4,5​សែន​ស្រោម​ដល់​កីឡាករ​ក្នុង​មហោស្រព​អូ​ឡាំ​ពិ​ក​ហ្គេ​ម​2016

គណៈកម្មការ​រៀបចំ​ការ​ប្រកួត​អូ​ឡាំ​ពិ​ក​ហ្គេ​ម​២០១៦ នៅ​ក្រុង​រី​យ៉ូ​ដឺ​ហ្សា​ណេ​រ៉ូ ប្រទេស​ប្រេ​ស៊ី​ល ក្នុង​រវាង​ពី​ថ្ងៃ​ទី​៥ ដល់​២១ សីហា ខាង​មុខ ត្រៀម​ចែក​ស្រោមអនាម័យ​ចំនួន​៤៥០.០០០​ស្រោម ឬ​ប្រហែល​៤២​ស្រោម​ក្នុង​កីឡាករ​ម្នាក់ ។

នៅ​សល់​រយៈពេល​តែ​១៦​ថ្ងៃ​ទៀត​ទេ​ដែល មហោស្រព​កីឡា​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក នឹង​បើក​ឆាក​ប្រកួត​ដណ្ដើម​មេដាយ​ដោយ​មាន​កីឡាករ​សរុប​១០.៥០០​នាក់​មក​ពី​ទូ​ទាំង​ពិភពលោក​ចូលរួម​ប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ចំនួន​៣​កន្លែង​ក្នុង​ប្រទេស​ប្រេ​ស៊ីល ។ ទីភ្នាក់ងារ ព័ត៌មាន​The Guardian​របស់​អង់គ្លេស​បង្ហើប​ឱ្យ​ដឹង​ថា ប្រទេស​ប្រេ​ស៊ី​ល​ជា​ម្ចាស់ផ្ទះ​កំពុង​ត្រៀម​ស្រោមអនាម័យ​ប្រហែល​៤៥០.០០០​ស្រោម​ចែក​ជូន​កីឡាករ​បើ​គិត​ជា​មធ្យម​មាន​ចំនួន​៤២​ស្រោម​ក្នុង​កីឡាករ​ម្នាក់ ។ ការ​ចែក​ស្រោមអនាម័យ​នេះ​បាន​ទទួល​រង​ការ​រិះគន់​ច្រើន​ពី​សំណាក់​មហាជន​ផង​ដែរ ។ ចាត់​ទុក​ថា ជា​ផ្នែក​មួយ​ដើម្បី​បង្ការ​និង​ការពារ​វីរុស​Zika ទោះបីជា​មូស​ជា​អ្នកចម្លង​ផ្ដល់​ផល​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ធ្វើ​ឱ្យ​ក្បាល​ខុស​ប្រក​តី ដូច្នេះ​ការ​គ្មាន​គភ៌​ចាត់​ទុក​ថា​ជា​រឿង​ល្អ​មួយ​សម្រាប់​ក្រុម​គ្រួសារ​។​។ តាម​ការ​ប្រៀបធៀប​ពី​ទិន្នន័យ​លើក​ដំបូង​គឺ​អូ​ឡាំ​ពិ​ក​១៩៨៨​នៅ​ក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ​ខាងត្បូង មាន​ចែក​ស្រោមអនាម័យ​ចំនួន​៨៥០០​ស្រោម​ប៉ុណ្ណោះ​ក្រោយមក​ក៏​មាន​កំណើន​ខ្ពស់​ជា​រឿយ​ៗ ៕