វិធីសាស្ត្រក្នុងការធ្វើឲ្យផ្ទៃមុខសស្អាត ដោយមិនចាំបាច់ចំនាយច្រើន!

ថ្ងៃនេះ What’s Up Khmer បាននាំយកគម្លឹះក្នុងការធ្វើឲ្យមុខសដោយប្រើដើមទុនតិចបំផុតមកផ្ញើប្រិយមិត្តទាំងអស់គ្នា។
នារីម្នាក់នេះមានសម្បុរខ្មៅស្រអាប់ ហើយចូលចិត្តសាកគ្រប់វិធីដើម្បីឲ្យមុខសស្អាត ហើយនាងក៏បានជួបជាមួយរូបមន្តបំពោកមុខពិសេសដែលប្តូរមុខមុន សម្បុរស្រអាប់ ទៅជាសម៉ត់។ខាងក្រោមនេះជារូបភាពរបស់នាងនៅពេលដែលឡើងមុន ហើយមានស្នាមពេញមុខ ទោះជារូបថតមើលមិនសូវឃើញមុនប៉ុន្មាន តែតាមពិតមុខមានទាំងមុន ហើយឡើងខ្លាញ់ទៀតផង។

រូបនេះ គឺក្រោយពេលដែលសាកប្រើមិនបានតែងមុខ ឬ Edit រូបអ្វីទាំងអស់។

ចង់ដឹងហើយមែនទេថារូបមន្តនេះត្រូវប្រើអ្វីខ្លះ ទៅមើលទាំងអស់គ្នាតែម្តងទៅ…

គ្រឿងផ្សំដែលត្រូវប្រើ៖
១. អំបិលខាត់ស្បែក ដូចក្នុងរូប
២. ទឹកឃ្មុំសុទ្ធ
៣. ស៊ុត 1 គ្រាប់

អត្ថប្រយោជន៍នៃគ្រឿងផ្សំនីមួយៗអំបិលខាត់ស្បែកមួយនេះ ជួយសម្អាតជាតិកខ្វក់ អាចធ្វើឲ្យផ្សាមុខបន្តិច តែវានឹងធ្វើឲ្យមុនស្ងួត លើសពីនេះទៅទៀតគឺជួយឲ្យស្បែកមុខទន់។ទឹកឃ្មុំ មានវិតាមីន A B2 B3 B5 B6 និង វិតាមីន C និងសារធាតុផ្សេងៗ ដែលជួយឲ្យស្បែកទន់ ស្អាតស៊ុតស ជួយបន្ថយជាតិខ្លាញ់លើផ្ទៃមុខ ធ្វើឲ្យស្បែកតឹងឥលូវសាកធ្វើទាំងអស់គ្នាតែម្តងទៅ

១. យកស៊ុតសត្រឹមពាក់កណ្តាលរបស់បរិមាណស៊ុតសទាំងមូល

វិធីសាស្ត្រក្នុងការធ្វើឲ្យផ្ទៃមុខសស្អាត ដោយមិនចាំបាច់ចំនាយច្រើន!

២. ទឹកឃ្មុំ 1 ស្លាបព្រាកាហ្វេ

វិធីសាស្ត្រក្នុងការធ្វើឲ្យផ្ទៃមុខសស្អាត ដោយមិនចាំបាច់ចំនាយច្រើន!

៣. អំបិលខាត់ស្បែក 3 ស្លាបព្រាកាហ្វេបន្ទាប់មកកូរចូលគ្នាឲ្យសព្វ

វិធីសាស្ត្រក្នុងការធ្វើឲ្យផ្ទៃមុខសស្អាត ដោយមិនចាំបាច់ចំនាយច្រើន!

នៅពេលដែលកូរចូលគ្នា អំបិលខាត់ស្បែកនឹងកកជាដុំៗ ដូចនេះដាំទឹកឲ្យពុះដូចក្នុងរូប រួចយកចានទៅដាក់ពីលើ ព្រោះកំដៅនឹងជួយឲ្យអំបិលលែងកក ដាក់ល្មមតែអំបិលញែកចេញពីគ្នាទៅបានហើយ កុំដាក់យូរពេក ប្រយ័ត្នស៊ុតសឆ្អិនអស់។

វិធីសាស្ត្រក្នុងការធ្វើឲ្យផ្ទៃមុខសស្អាត ដោយមិនចាំបាច់ចំនាយច្រើន!

បន្ទាប់មកយកមកលាបឲ្យសព្វផ្ទៃមុខ

វិធីសាស្ត្រក្នុងការធ្វើឲ្យផ្ទៃមុខសស្អាត ដោយមិនចាំបាច់ចំនាយច្រើន!

សម្រាប់អ្នកដែលមានមុន មានដំបៅ រូបមន្តនេះនឹងធ្វើឲ្យរាងផ្សាបន្តិច តែផ្សាអាចទ្រាំបាន។
ទុកចោល 10 នាទី រួចលាងទឹកចេញ។

បន្ទាប់មក យកក្រែមម៉ាសមកលាបឲ្យសព្វពេញផ្ទៃមុខមុនចូលគេង ប្រិយមិត្តអាចជ្រើសរើសប្រើក្រែមម៉ាសម៉ាកអ្វីក៏បានដែលសាក់សមជាមួយស្បែកមុខ ប្រសិនជាប្រិយមិត្តជ្រើសរើសប្រើ ក្រែមម៉ាសដែលមានសារធាតុផ្សំពីប៉េងប៉ោះគឺកាន់តែប្រសើរ
សម្រាប់នារីម្នាក់នេះគឺនាងជ្រើសរើសប្រើ ក្រែមម៉ាសរបស់ Perry (ពណ៌អាចនឹងមើលទៅដិតហើយសាច់ក្រែមអាចនឹងមើលទៅរឹងៗគួរឲ្យខ្លាចបន្តិច ព្រោះវាមានសារធាតុផ្សំពីប៉េងបោ៉ះទើបធ្វើឲ្យមានពណ៌ឆើត ថែមទាំងមានសារធាតុផ្សំពីទងសុកចៀម ដូចនេះហើយសារធាតុខ្លាញ់របស់ទងសុកចៀមនឹងធ្វើឲ្យសាច់ក្រែមទៅជាដុំៗនៅពេលដែលទុកនៅកន្លែងត្រជាក់) សារធាតុពីប៉េងប៉ោះនឹងជួយប្តូរពណ៌ស្បែកឲ្យសស្មើ ម៉តរលោង បំបាត់ស្នាមជ្រីវជ្រួញ ឯទងសុកចៀមបរិសុទ្ធ មានតួនាទីក្នុងការបំប៉ន និងរក្សាសំណើម បន្ថែមភាពតឹង ម៉ត់ដល់ស្បែក។

វិធីសាស្ត្រក្នុងការធ្វើឲ្យផ្ទៃមុខសស្អាត ដោយមិនចាំបាច់ចំនាយច្រើន!

នេះជាផ្ទៃមុខរបស់នាងនៅពេលព្រឹកក្រោយភ្ញាក់ពីគេង ផ្ទៃមុខគឺស្រស់ថ្លា ទន់ ហើយថែមទាំងសជាងមុនទៀតផង! ប្រសិនជាលោកអ្នកធ្វើជាប្រចាំនោះផ្ទៃមុខច្បាស់ជាស្រស់ស្អាតជាមិនខាន!

វិធីសាស្ត្រក្នុងការធ្វើឲ្យផ្ទៃមុខសស្អាត ដោយមិនចាំបាច់ចំនាយច្រើន!

ប្រភព៖ whatsupkhmer

  • វិធីសាស្ត្រក្នុងការធ្វើឲ្យផ្ទៃមុខសស្អាត ដោយមិនចាំបាច់ចំនាយច្រើន!已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/20  Category:សុខភាព
Tags: