វិធីដោះស្រាយបញ្ហាបបូរមាត់ពណ៌ខ្មៅស្រគាំ

បបូរមាត់របស់យើងម្នាក់ៗចាត់ទុកថាជាអវយវៈដ៏សំខាន់ដែលជួយឲ្យផ្ទៃមុខមើលទៅស្អាតសមសួន តែប្រសិនបើបបូរមាត់មើលទៅខ្មៅស្រគាំមិនស្រស់ថ្លា គឺច្បាស់ជាធ្វើឲ្យផ្ទៃមុខមើលទៅមិនសូវស្រស់បស់ និង ចាស់ជាងវ័យទៀតផង។ សម្រាប់នារីៗគឺអាចលាបក្រែមពណ៌ផ្សេងៗដើម្បីបិទបាំង តែសម្រាប់ប្រុសៗវិញម៉េចនឹងអាចធ្វើដូចនារីៗបានទៅ? ដូចនេះ Whatsupkhmer ក៏មានវិធីក្នុងការជួយឲ្យបបូរមាត់មើលទៅស្រស់ថ្លាស្អាតជាងមុនមកផ្ញើប្រិយមិត្តទាំងអស់គ្នា………

១. ប្រើច្រាស់ដុសធ្មេញដុសបបូរមាត់

វិធីដោះស្រាយបញ្ហាបបូរមាត់ពណ៌ខ្មៅស្រគាំ

នៅពេលដែលលោកអ្នកកំពុងដុសធ្មេញ បបូរមាត់របស់លោកអ្នកនឹងសើម ដែលជាពេលល្អបំផុតសម្រាប់ការផ្លាស់ប្តូរកោសិកាដែលងាប់ឲ្យជ្រុះចេញដោយវិធីងាយៗ គឺក្រោយពេលដែលដុសធ្មេញហើយ យកច្រាស់ដុសបបូរមាត់រួចលាងទឹកឲ្យស្អាត ហើយលោកអ្នកគួរប្រើច្រាស់ដែលមានសរសៃទន់ល្មើយណា។

២. ខាត់បបូរមាត់ដោយស្ករ

វិធីដោះស្រាយបញ្ហាបបូរមាត់ពណ៌ខ្មៅស្រគាំ

ដាក់ស្ករលាយជាមួយទឹកឃ្មុំក្នុងបរិមាណដែលមិនរាវពេក យកមកដុសខាត់បបូរមាត់មួយថ្ងៃម្តង នឹងជួយឲ្យបបូរមាត់ល្អប្រសើរជាងមុន។

៣. ឈប់លិទ្ធបបូរមាត់ពេលមានអារម្មណ៍ថារាងស្ងួត

វិធីដោះស្រាយបញ្ហាបបូរមាត់ពណ៌ខ្មៅស្រគាំ

ដោយសារតែជាតិអាសីុតនៅក្នុងទឹកមាត់ដែលជាប់នៅលើបបូរមាត់ក្នុងរយៈពេលយូរ នឹងធ្វើឲ្យបបូរមាត់មានពណ៌ក្រម៉ៅ ដូចនេះប្រសិនបើមានអារម្មណ៍ថាបបូរមាត់ស្ងួត លោកអ្នកគួរតែលាបក្រែម balm ជំនួសវិញណា៕

ប្រភព៖ whatsupkhmer

  • វិធីដោះស្រាយបញ្ហាបបូរមាត់ពណ៌ខ្មៅស្រគាំ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/07/20  Category:សុខភាព
Tags: