វិធីលាងសម្អាតបន្លែផ្លែឈើ ឱ្យបានស្អាតល្អ ដើម្បីកម្ចាត់សារធាតុគីមីផ្សេងៗ!

គ្រប់គ្នាសុទ្ធតែបានដឹងហើយថា "បន្លែផ្លែឈើ" គឺជាប្រភេទអាហារដែលបានផ្តល់នូវ សុខភាពល្អចំពោះជីវិតយើង ពីព្រោះវាសម្បូរពោរពេញទៅដោយសារធាតុរ៉ែ និង វីតាមីនចិញ្ចឹមរាងកាយខ្ពស់ៗជាច្រើន។

ប៉ុន្តែគ្រប់គ្នាក៏បានដឹងផងដែរថាភាគច្រើននៃ បន្លែផ្លែឈើទាំងនោះ មានជាតិគីមីមិនតិចទេ។ ដូច្នេះប្រសិនបើយើងបរិភោគវាមិនប្រយ័ត្ន វាហាក់ដូចជាយើងកំពុងតែទទួលទានសារធាតុគីមីពុលចូលទៅក្នុងខ្លួនយ៉ាង ដូច្នោះដែរ ហើយវានឹងបណ្តាលឱ្យរាងកាយមានគ្រោះថ្នាក់បន្តិចម្តងៗ។

តើត្រូវធ្វើ ដូចម្តេចដើម្បីកាត់បន្ថយសារជាតិគីមី ដែលបណ្តាលមកពីថ្នាំសម្លាប់សត្វល្អិត ឬជាតិ ពុលផ្សេងៗ ដែលនៅលើបន្លែផ្លែឈើ? ជម្រើសល្អបំផុតគឺអ្នកគួរដាំដុះបន្លែទុកសម្រាប់ ញ៉ាំដោយខ្លួនឯងនៅផ្ទះ ឬកសិដ្ឋានតូចៗតាមលទ្ធភាព ដែលអាចធ្វើបាន ឬបើធ្វើមិនបានទេ សូមអនុវត្តនូវវិធីងាយស្រួលទាំង៥នេះ នៅក្នុងការលាងបន្លែផ្លែឈើមុននឹង យកវាមកបរិភោគ៖

វិធីទី១៖ ប្រើសូដ្យូម bicarbonate (ម្ស៉ៅ Baking Soda) ១ស្លាបព្រាទៅក្នុងមួយលីត្រ ២0 លីត្រ ហើយត្រាំបន្លែផ្លែឈើទុកចោល១៥នាទី បន្ទាប់មកលាងជម្រះជាមួយទឹក ស្អាតធម្មតា។ វាជួយកាត់បន្ថយសារធាតុពុលបាន៨0-៩៥%។

• វិធីទី២៖ បេះបន្លែ ឬផ្លែឈើ ហើយធ្វើការលាងសម្អាតវាដោយយកចិត្តទុកដាក់នៅ ក្រោមទឹកដែលហូរចេញពីក្បាលរ៉ូប៊ីណេទឹកក្នុងផ្ទះអ្នក ធ្វើដូច្នេះឱ្យបានច្រើនដងនោះ វានឹងអាចកាត់បន្ថយបរិមាណនៃសំណល់សារធាតុគីមីបាន៥៤-៦៣%។

• វិធីទី៣៖ ប្រើប៉ូតាស្យូម២0-៣0ក្រាម លាយជាមួយទឹក៤លីត្រ ត្រាំរយៈពេល ១0 នាទី បន្ទាប់មកលាងជាមួយទឹកស្អាត។ វិធីនេះវាជួយកាត់បន្ថយបរិមាណជាតិគីមីបាន ៣៥-៤៣% ។

វិធីទី៤៖ ប្រើទឹកខ្មេះ១ស្លាបព្រាបាយ ក្នុងទឹក៤លីត្រ ត្រាំទុកចោល១0 នាទីបន្ទាប់មក លាងជាមួយទឹកស្អាតជាធម្មតា។ វាអាចកាត់បន្ថយគីមីពុលបាន២៩-៣៨%។

• វិធីទី៥៖ យកអំបិលម៉ត់១ស្លាបព្រាបាយលាយទឹក៤លីត្រ ត្រាំចោល១0នាទី បន្ទាប់ មកលាងសម្អាតជាមួយទឹកស្អាត។ វាអាចកាត់បន្ថយសារធាតុពុលបាន២៧-៣៨%។

ឥឡូវនេះអ្នកអាចបរិភោគបន្លែផ្លែឈើបានដោយសុវត្ថិភាពខ្លះហើយ បន្ទាប់ពីអ្នក បានបញ្ចប់ការលាងសម្អាត អ្នកក៏ត្រូវយកវាទៅចម្អិនឱ្យបានឆ្អិនល្អផងដែរ ដើម្បី ជួយ កាត់បន្ថយបរិមាណកាកសំណល់គីមីពុល នៃថ្នាំសំលាប់សត្វល្អិតផ្សេងៗ នៅក្នុងបន្លែ ផ្លែឈើរបស់អ្នក៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

វិធីលាងសម្អាតបន្លែផ្លែឈើ ឱ្យបានស្អាតល្អ ដើម្បីកម្ចាត់សារធាតុគីមីផ្សេងៗ!