អស់ទាស់​! កូនក្រមុំ​ធ្លាក់​គ្ឌុក​ពី​ម៉ូតូ Scooter ច្រងាប់ច្រងិល កូនកំលោះ​អត់​ដឹងអី​អា​លីង (Video Inside)

ខណៈកូនកំលោះកូនក្រមុំភាគច្រើនជ្រើសរើសយករថយន្ត ដើម្បីធ្វើជាមធ្យោបាយសម្រាប់ដំណើរកំសាន្តនៃអាពាហ៍ពិពាហ៍របស់គេ, តែកូនកំលោះកូនក្រមុំ១គូនេះវិញ បានប្រើប្រាស់ម៉ូតូដើម្បីជិះឌុបគ្នាឲ្យប្លែកគ្នា តែបែរជាជួប…រឿងគួរឲ្យខ្មាសគេ ។

វីដេអូមួយដែលត្រូវបានបង្ហោះចូលអ៊ីនធើរណេត បានបង្ហាញឲ្យឃើញកូនក្រមុំកូនកំលោះ១គូ ជិះម៉ូតូ (Scooter) ឌុបគ្នា

ធ្វើដំណើរកំសាន្តនៅលើដងផ្លូវមួយកន្លែង ក្នុងប្រទេសចិន, មុនពេលកូនក្រមុំធ្លាក់ពីលើម៉ូតូដូចឈុតឆាករឿងកុនកំប្លែងមួយអីចឹង ។

តាមរយៈខ្សែវីដេអូឃ្លីប, កូនក្រមុំស្ថិតក្នុងឈុតអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាត បានអង្គុយវែកចំហៀងពីខាងក្រោយកូនកំលោះ ។ នាងត្រូវបានឃើញដៃម្ខាងឱបភួងផ្កា១ដែលស្រោបដោយប្លាស្ទីកពណ៌ខៀវ ។

ក្នុងអំឡុងជិះឌុបគ្នាយ៉ាងរីករាយ, នៅពេលនោះ កូនកំលោះក៏បានបើកឡើងពំនួក១មួយ, ជាហេតុធ្វើឲ្យកូនក្រមុំកំពុងអណ្តែតអណ្តូងរបូតដៃកាន់ និងធ្លាក់ផ្ងារជើងច្រងាប់ច្រងិលនឹងថ្នល់តែម្តង ។

កូនកំលោះនៅតែបន្តដំណើរ, ដោយពុំចាប់អារម្មណ៍ដឹងថា កូនក្រមុំរបស់ខ្លួនធ្លាក់នោះទេ ។ ភ្លាមៗនោះផងដែរ បុរសជាអ្នកដំណើរចិត្តធម៌ម្នាក់ បានឈប់ និងប្រញាប់ប្រញាល់ជួយលើកនាង ៕


Related Posts