ស្ត្រី​ជា​ម្តាយ​សម្លឹង​ឃើញ “​ព្រលឹង​ខ្មោច​” ក្រវែល​ជុំវិញ​គ្រែ​របស់​កូន​ខ្លួន​គួរ​ឲ្យ​ព្រឺក្បាល (Video Inside)

ស្ត្រីជាមាតា១រូបពិតជាតក់ស្លុតយ៉ាងខ្លាំង គ្រាសម្លឹងឃើញស្រមោលខ្មោច២ កំពុងក្រវែលជុំវិញកូនរបស់ខ្លួន បន្ទាប់ពីដាក់កាមេរ៉ាសំរាប់ឃ្លាំមើលវាពីបន្ទប់ ។

នាង Jade Yates បានបង្ហោះផ្សាយ Clip នេះឡើងគេហទំព័រ Facebook ព្រមទាំងបរិយាយថា ខ្លួនពុំជឿថា មានខ្មោចព្រាយបិសាចរហូតទល់ ៥ នាទី មុននេះ ។

តាម Mirror នៅយប់នោះ Jade បានដាក់កាមេរ៉ាដើម្បីឃ្លាំមើលកូនស្រីតូចរបស់ខ្លួននាង Ruby ដែលទុកឲ្យដេកក្នងកូនគ្រែ ។ Jade ពណ៌នាថា Ruby ជាក្មេងកំពុងដេកនៅខាងក្នុងផ្នែកខាងឆ្វេងនៃគ្រែ ប៉ុន្តែ ឃើញមានវត្តមានបន្ថែមនូវ “តួអង្គ” អាថ៌កំបាំងកៀកកូនរបស់នាង ។

Jade អះអាងថា ទ្វាបន្ទប់ដែល Ruby ដេក ត្រូវបានបិទជិត និងប្រាកដថា មានតែវត្តមានរបស់ Ruby ប៉ុណ្ណោះ ។ ហេតុនេះ ស្រមោលមនុស្សពណ៌សអង្គុយក្នុងកូនគ្រែរបស់ Ruby ពុំអាចជាក្មេងម្នាក់ទៀតទេ ។ នាងពណ៌នាថាៈ “អ្វីៗដែលខ្ញុំឃើញក្នុងកាមេរ៉ា គឺជាក្មេងម្នាក់ធំជាង Ruby ។ នាងតូចម្នាក់នោះ អាចអង្កុយ និងងើបឈរ ព្រមទាំងមានបន្ថែមមនុស្សចាស់ម្នាក់កំពុងក្រវែលនៅជិតនោះ ។ ខ្ញុំបានសម្លឹងឃើញច្បាស់នូវត្រចៀក ដៃ និងភ្នែក របស់មនុស្ស ២ នាក់ ទៀតនោះ” ។

Jade ពោលបន្តៈ Ruby ត្រូវបានដាក់ឲ្យដេកយ៉ាងស្រួល តែវានៅតែពុំលង់ដំណេករាប់ម៉ោង នាពេលយប់ ។ តាមនាង នោះព្រលឹងខ្មោចទាំង២ ចង់លេងជាមួយ Ruby ហើយនាងពុំគិតថា ព្រលឹងខ្មោចនោះអាក្រក់ឡើយ ព្រោះមើលទៅហាក់ដូចចាំ “រីករាយ” ៕

ខាងក្រោមជាវីដេអូបង្ហាញនូវព្រឹត្តិការណ៍ខាងលើ


Related Posts