សម្រស់ តូ​តា ពិតជា​លេចធ្លោ​ពេល​មកជួប ជេ​នី តៀន​ផូ​ស៊ូ​វាន​

6 Videos


ក្រោយពីមានការបង្ហោះនូវរូបថតមួយសន្លឹករបស់តារាសម្តែង ម៉ាក់ សែនសូនីតា ហៅតូតា ជាមួយនិងតារាថៃម្នាក់គឺនាងចេនីមកគេសង្កេតឃើញថាមានការចាប់អារម្មណ៍ខ្លាំងពីមហាជនដោយ បាននាំគ្នាសរសើរថាតូតាពិតជាស្អាតមែន ។

ថ្មីៗនេះកញ្ញាតូតា បានបង្ហោះរូបថតនាងឈរថតជាមួយតារាស្រីថៃដោយក្នុងនោះគេស្គាល់ថា តារាស្រីថៃម្នាក់នោះ ជា អ្នកនាង ចេនី (Janie Tienphosuwan) ដែលជាតារាសំដែងល្បីឈ្មោះម្នាក់ក្នុង ចំណោមកំពូលតារាសម្តែងនៃប្រទេសថៃ។នាងបានសរសេរភ្ជាប់ជាមួយនិងរូបថតដោយការសរសេរសារជាភាសារអង់គ្លេសថា « Meet her by chance <3 @janienineeleven » បង្ហាញពីទឹកចិត្តស្រលាញ់ គាំទ្រនាង ។

P9

សម្រស់ តូ​តា ពិតជា​លេចធ្លោ​ពេល​មកជួប ជេ​នី តៀន​ផូ​ស៊ូ​វាន​

សម្រស់ តូ​តា ពិតជា​លេចធ្លោ​ពេល​មកជួប ជេ​នី តៀន​ផូ​ស៊ូ​វាន​

អ្នកលេងហ្វេសប៊ុកពិសេសប្រិយមិត្តរបស់តូតាផ្ទាល់បាននាំគ្នាពោលសរសើរពីរូបសម្រស់របស់ តារាទាំងពីររូបនេះ ដោយពួកគេបានលើកឡើងថា អ្នកទាំងពីរពិតជាមានសម្រស់ស្រស់ស្អាតមែន ។ ជាពិសេសកញ្ញាតូតា បានទទួលការសរសើរមិនដាច់ពីមាត់ថា នាងពិតជាស្អាតគួរឲ្យចាប់ អារម្មណ៍បើ ទោះជានាងឈរថតក្បែរកំពូលតារាសម្តែងរបស់ថៃក៏នៅតែមើលឃើញថានាងនៅតែស្រស់ស្អាតនិងលេចធ្លោដែរ ។

សម្រស់ តូ​តា ពិតជា​លេចធ្លោ​ពេល​មកជួប ជេ​នី តៀន​ផូ​ស៊ូ​វាន​

តូតាជាតួឯកស្រីក្នងរឿងភាគខ្មែរ « ម្ទេសហឹរ ប៉ះអំបិលប្រៃ » និងចេនីតួឯកស្រីក្នុងរឿងភាគថៃ “កងដៃចាំជាតិ” រឿងទាំងពីរនេះនឹងមានបញ្ចាំងលើកញ្ចក់ទូរទស្សន៍ភីអិនអិន ឆាប់ៗនេះ…។ ម៉ាក់ សែនសូនីតា ហៅ តូតា បានជាប់ជាកញ្ញាឯកBridgestoneនៅស្ថានិយទូរទស្សន៍ខ្មែរប៉ុស្តិ លេខ ៩ នាចុងឆ្នាំ ២០០៧ ពោលគឺតាំងពីនាងមានអាយុទើបបាន ១៣ ឆ្នាំប៉ុណ្ណោះ ។

សម្រស់ តូ​តា ពិតជា​លេចធ្លោ​ពេល​មកជួប ជេ​នី តៀន​ផូ​ស៊ូ​វាន​

តាំងពីនោះមកនាងក៏ត្រូវបានខាងផលិតកម្មចាប់អារម្មណ៍ទាក់ទងហៅថតសំដែងរឿងបន្តបន្ទាប់មានដូចជារឿងទឹកភ្នែកជាយដែន មេឃក្រហម,ព្រះមហោសថកាលពីឆ្នាំ ២០០៨ ។ ឆ្នាំ ២០០៩ ថតសំដែងរឿងផ្កាក្នុងផ្កា កូនប្រសារ អ្នកស្រែ ។ ឆ្នាំ ២០១០ រឿងគូព្រេងចំឡែក ។

សម្រស់ តូ​តា ពិតជា​លេចធ្លោ​ពេល​មកជួប ជេ​នី តៀន​ផូ​ស៊ូ​វាន​

ឆ្នាំ ២០១១ រឿងប្រើជីវិតគិតដល់អូននិងឆ្នាំបន្តបន្ទាប់មកទៀតមានដូចជារឿងកំឡោះឡឺកឺ,គូព្រេងចំឡែក,វិញ្ញាណម្ចាស់ទូក,ស្រមោល…ដែលក្នុងនោះច្រើនសំដែងជាតួកាចឆ្នាសព្រោះគេយល់ថានាងសំដែងបានសមនិងក្រោយមកសំដែងជាតយខ្មោចច្រើន ។

សម្រស់ តូ​តា ពិតជា​លេចធ្លោ​ពេល​មកជួប ជេ​នី តៀន​ផូ​ស៊ូ​វាន​

ក្រៅពីចេះច្រៀងនាងថែមទាំងជាសមាជិកនៃក្រុមដើរបង្ហាញម៉ូតរបស់ Cambodia Super Model ផងដែរ ៕ ដេវីត

សម្រស់ តូ​តា ពិតជា​លេចធ្លោ​ពេល​មកជួប ជេ​នី តៀន​ផូ​ស៊ូ​វាន​សម្រស់ តូ​តា ពិតជា​លេចធ្លោ​ពេល​មកជួប ជេ​នី តៀន​ផូ​ស៊ូ​វាន​សម្រស់ តូ​តា ពិតជា​លេចធ្លោ​ពេល​មកជួប ជេ​នី តៀន​ផូ​ស៊ូ​វាន​សម្រស់ តូ​តា ពិតជា​លេចធ្លោ​ពេល​មកជួប ជេ​នី តៀន​ផូ​ស៊ូ​វាន​សម្រស់ តូ​តា ពិតជា​លេចធ្លោ​ពេល​មកជួប ជេ​នី តៀន​ផូ​ស៊ូ​វាន​សម្រស់ តូ​តា ពិតជា​លេចធ្លោ​ពេល​មកជួប ជេ​នី តៀន​ផូ​ស៊ូ​វាន​សម្រស់ តូ​តា ពិតជា​លេចធ្លោ​ពេល​មកជួប ជេ​នី តៀន​ផូ​ស៊ូ​វាន​សម្រស់ តូ​តា ពិតជា​លេចធ្លោ​ពេល​មកជួប ជេ​នី តៀន​ផូ​ស៊ូ​វាន​សម្រស់ តូ​តា ពិតជា​លេចធ្លោ​ពេល​មកជួប ជេ​នី តៀន​ផូ​ស៊ូ​វាន​សម្រស់ តូ​តា ពិតជា​លេចធ្លោ​ពេល​មកជួប ជេ​នី តៀន​ផូ​ស៊ូ​វាន​សម្រស់ តូ​តា ពិតជា​លេចធ្លោ​ពេល​មកជួប ជេ​នី តៀន​ផូ​ស៊ូ​វាន​សម្រស់ តូ​តា ពិតជា​លេចធ្លោ​ពេល​មកជួប ជេ​នី តៀន​ផូ​ស៊ូ​វាន​