អគ្គរដ្ឋទូត​បារាំង​៖ ប្រជាធិបតេយ្យ គឺ​ការជជែក​គ្នា​ និពន្ធដោយ : លាង ដឺ​លុច       July-20-2016, 11:09 am         612

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អគ្គរដ្ឋទូត​បារាំង​៖ ប្រជាធិបតេយ្យ គឺ​ការជជែក​គ្នា​​ឯកអគ្គរដ្ឋទូត​បារាំ​ង​លោក ហ្ស​ង់​ក្លូត ពាំ​បឺ​ហ្វ (Jean-Claude Poimboeuf) នៅតែ​ទទូច​ឲ្យ​គណបក្សកាន់អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ​ត្រឡប់មក​តុ​ចរចា ឬ​វប្បធម៌​សន្ទនា​ឡើងវិញ ដើម្បី​ភាពរុងរឿង​របស់​កម្ពុ​ជា​។ លោក​ឯកអគ្គរដ្ឋទូត​បារាំង​ថ្លែង​យ៉ាង​ដូច្នេះ​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​ថ្មីៗ កន្លងទៅ​ថ្មីៗ​នេះ​។​

​នៅពេលដែល​ឯកអគ្គរដ្ឋទូត​បារាំង លោក ហ្ស​ង់​ក្លូត ពាំ​បឺ​ហ្វ ផ្តល់​សារសំខាន់​ដល់​ការសន្ទនា​ដើម្បី​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា គឺ​ក៏​ព្រោះតែ​កិច្ចសន្ទនា​នេះហើយ ដែល​តែងតែ​នាំ​កម្ពុជា​ឆ្លងកាត់​វិ​ប​ត្ត​នយោបាយ​ម្តងៗ​។

​លោក ហ្ស​ង់​ក្លូត ពាំ​បឺ​ហ្វ ដែល​ធ្លាប់ជា​មន្ត្រី​មួយរូប​នៅក្នុង​សម័យកាល​នៃ​ការចរចា​សន្តិ​សភាព​ក្រុងប៉ារីស​ស្តីពី​កម្ពុជា បាន​រំ​ឮ​ក​ឡើងវិញ​យ៉ាង​ដូច្នេះ​ថា​៖«​នៅពេលដែល​ចាប់ផ្តើម​អាណត្តិ​ជា​ឯកអគ្គរដ្ឋទូត​កាលពី​២​ឆ្នាំមុន កម្ពុ​ជាមាន​វិបត្តិ​នយោបាយ​ដែរ ដែល​ត្រូវបាន​ដោះស្រាយ​តាមរយៈ​កិច្ចព្រមព្រៀង​ថ្ងៃទី​២២​កក្កដា​២០១៤ និង​វប្បធម៌​សន្ទនា​។ នេះ​វា​បា​នប​ង្ហ​ញ​ថា ឲ្យ​តែ​គណបក្ស​ទាំងពីរ​ជជែក​គ្នា នោះ​វា​នឹងមាន​ការរីកចម្រើន​អ្វីមួយ​»​។ លោក​ឯកអគ្គរដ្ឋទូត​បន្តទៀតថា​៖«​កាលណា​កម្ពុជា​រីកចម្រើន ក៏​ព្រោះតែ​មានការ​សន្ទនា​រវាង​ចលនានយោបាយ​។ ២៥​ឆ្នាំមុន មាន​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​កើតឡើង គឺ​ដោយសារតែ​ចលនានយោបាយ​ទាំង​៤​បាន​ជជែក​គ្នា ដោយមាន​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​»​។​

​សម្រាប់​លោក ហ្ស​ង់​ក្លូត ពាំ​បឺ​ហ្វ ការសន្ទនា​គឺជា​វិធី​ល្អ​បំផុត​ក្នុង​ការបង្កើត​ឲ្យ​មាន​ការកសាង​ប្រជាធិបតេយ្យ​។​

«​ប្រជាធិបតេយ្យ គឺ​ការសន្ទនា​គ្នា​»​។ នេះ​ជាការ​បញ្ជាក់​របស់​ឯក​អគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​លោក Jean-Claude Poimboeuf៕