គ​.​ជ​.​ប បើក​វគ្គ​បណ្ដុះបណ្ដាល​ពី​ការចុះឈ្មោះ​បោះឆ្នោត តាម​ប្រព័ន្ធ​ថ្មី​ និពន្ធដោយ : ញឹក ស្រីល័ក្ខ       July-20-2016, 2:41 pm         422

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132គ​.​ជ​.​ប បើក​វគ្គ​បណ្ដុះបណ្ដាល​ពី​ការចុះឈ្មោះ​បោះឆ្នោត តាម​ប្រព័ន្ធ​ថ្មី​លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២០ កក្កដា​នេះ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានចេញ​សេចក្ដីជូនដំណឹង​មួយ ជុំវិញ​ការបើក​វគ្គ​បណ្ដុះបណ្ដាល ពី​ការចុះឈ្មោះ​បោះឆ្នោត ដល់​មន្ត្រី​លេខាធិការដ្ឋាន​របស់ខ្លួន នៅតាម​រាជធានី​-​ខេត្ត រួមទាំង តំណាង​គណបក្សនយោបាយ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ 

​គោលបំណង​នៃ​ការបើក​វគ្គ​បណ្ដុះបណ្ដាល ស្តីពី​ការចុះឈ្មោះ​បោះឆ្នោត ដល់​ភាគី​ពាក់ព័ន្ធ​នានា គឺ​ដើម្បី​ឈានទៅដល់​ការរៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី​មួយ ក្នុង​ឆ្នាំ​២០១៦​នេះ​។ វគ្គ​បណ្តុះបណ្តាល​នេះ  មាន​រយៈពេល​៣​ថ្ងៃ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៥ ខែ​ក្កដា ឆ្នាំ​២០១៦ នៅ​សាលប្រជុំ​ក្រសួងមហាផ្ទៃ​។​

​លើសពីនេះ គ​.​ជ​.​ប ចង់​ពន្យល់​និង​បង្ហាញ ដល់​មន្ត្រី​លេខាធិការដ្ឋាន​របស់ខ្លួន ព្រមទាំង​តំណាង​គណបក្សនយោបាយ និង​អង្គការ​សង្គម​ស៊ីវិល ឲ្យ​យល់​បន្ថែមទៀត​ពី​របៀប​នៃ​ការចុះឈ្មោះ​និង​ការបោះឆ្នោត​តាម​ប្រព័ន្ធ​ថ្មី​។​

​សូមបញ្ជាក់ថា លោក គួ​យ ប៊ុន​រឿន អនុប្រធាន គ​.​ជ​.​ប ដែល​ត្រូវបាន​ជ្រើសតាំង​ដោយ គណបក្ស​សង្គ្រោះ​ជាតិ នឹងចូលរួម​ធ្វើជា​គណៈអធិបតី​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​។ នៅពេល​បិទ​វគ្គ​បណ្តុះបណ្តាល​នេះ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប ដែល​ត្រូវបាន​ជ្រើសតាំង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​នឹងចូលរួម​ផងដែរ​៕