សមត្ថកិច្ច តាម​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​ប្រកាស​ផ្តួលរំលំ​រដ្ឋាភិបាល​ និពន្ធដោយ : ម៉ៅ សុផា       July-20-2016, 3:31 pm         650

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សមត្ថកិច្ច តាម​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​ប្រកាស​ផ្តួលរំលំ​រដ្ឋាភិបាល​​ភ្នំពេញ​៖ លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​អះអាងថា កម្លាំង​សមត្ថកិច្ច កំពុង​ស្វែងរក​បុរស​ម្នាក់ ដែល​ចេញមុខ​អំពាវនាវ​ដល់​ប៉ូលីស ទាហាន រួមទាំង​មហាជន ឲ្យ​ចូលរួម​ជាមួយ​ខ្លួន ដើម្បី​ធ្វើ​រដ្ឋប្រហារ​រដ្ឋាភិបាល​បច្ចុប្បន្ន​។ នេះ​បើតាម​ការចុះផ្សាយ​ក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ​។​

​ប្រភព​ដដែល បាន​ឲ្យ​ដឹងថា ការប្រកាស​តាម​ចាប់ខ្លួន​នេះ ធ្វើឡើង​បន្ទាប់ពី​បុរស​ម្នាក់ បាន​បង្ហោះ​វីដេអូ​ឃ្លី​ប​មួយ លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​តាំង​ខ្លួនឯង រួមទាំង​បក្សពួក​ដទៃទៀត ថា​ជា​តំណាង​ឲ្យ​អង្គភាព​ប្រចាំ​ភូមិភាគ​និរតី​។ វីដេអូ​ឃ្លី​ប ដែលមាន​រយៈពេល​ជាង​៤​នាទី​នោះ ត្រូវបាន​ផ្សព្វផ្សាយ កាលពី​ថ្ងៃទី​១៧ កក្កដា ឆ្នាំ​២០១៦​។

​បុរស ដែល​ដាក់ឈ្មោះ​ខ្លួនឯង​ថា វេ​ប៉េ​៩ (VP9)   បានប្រកាស​ប្រាប់​កងក​ម្លាំ​ង​ទាំងអស់ ឲ្យ​ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់ ដើម្បី​ប្រឆាំងនឹង​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ​។ បុរស ដែល​ចាត់ទុក​ខ្លួន​ថា​ជា​អ្នកស្នេហាជាតិ​រូបនោះ បាន​វាយប្រហារ​រដ្ឋាភិបាល​ធ្ងន់ៗ​ថា រំលោភសិទ្ធិ​មនុស្ស និង​រឹបអូស​ដីធ្លី​របស់​ប្រជាពលរដ្ឋ ដូច្នេះ​អង្គភាព​ប្រចាំ​នៅ​ភូមិភាគ​និរតី មិន​ទទួលស្គាល់​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​ជាដាច់ខាត​។ 

​បុរស​នោះបាន​បញ្ជាក់​ដូច្នេះ​ថា​៖«​យើង ជា​កងកម្លាំង​អ្នកស្នេហាជាតិ ខ្មែរ​អ្នកប្រជាធិបតេយ្យ  បាន​សហការ​ជាមួយ​ប្រទេស​ប្រជាធិបតេយ្យ​ជា​មិត្ត និង​អង្គការសហប្រជាជាតិ ក្នុងការ​រំដោះជាតិ សាសនា ប្រជាជាតិ​ខ្មែរ ឲ្យ​បាន​ឯករាជ្យ សន្តិភាព សេរីភាព និង​ប្រជាធិបតេយ្យ​ពិតប្រាកដ​»៕