NASA ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា​បាន​លាក់​បាំង​ពី​វត្ថមាន​របស់​យាន​មនុស្ស​ភព​ផ្កាយ

នៅក្នុងខណៈពេលដែល NASA កំពុងតែធ្វើការផ្សាយផ្ទាល់ពីស្ថានីយ៍អវកាសអន្តរជាតិក្នុងលំហ (International Space Station) បន្ទាប់ពីចាប់រូបភាពនៃវត្ថុចម្លែកពណ៌សមួយកំពុងតែធ្វើដំណើរមកកាន់ផែនដីក្នុងល្បឿនដ៏លឿន ស្រាប់ការការផ្សាយផ្ទាល់ត្រូវបានកាត់ផ្ដាច់។ មនុស្សជាច្រើនបានគិតថាវត្ថុពណ៌សនោះគឺជាថាវាជាយានអវកាសរបស់មនុស្សភពផ្សេង (UFO) ហើយពួកគេបានចោទប្រកាន់ NASA ថាមានបំណងលាក់បាំងពីព័ត៌មានជុំវិញបញ្ហានេះទើបធ្វើការផ្ដាច់ការផ្សាយផ្ទាល់តែម្ដង។

ប៉ុន្តែតំណាង NASA បានចេញមកច្រានចោលនូវការចោទប្រកាន់នេះ ដោយបានពន្យល់ថាការកាត់ផ្ដាច់ការផ្សាយផ្ទាល់នៅពេលនោះគឺដោយសារភាពរអាក់រអួលនៃការបញ្ជូនរូបភាពមកកាន់ផែនដី មិនមែនជាការលាក់បាំងព័ត៌មានពីវត្តមានយានអវកាសមនុស្សភពផ្កាយអ្វីនោះទេ។

បើទោះបីជា NASA បានច្រានចោលការចោទប្រកាន់យ៉ាងដូច្នេះក្ដី ប៉ុន្តែអង្គការស្រាវជ្រាវអវកាសមួយនេះមិនបានធ្វើការបកស្រាយពីវត្ថុពណ៌សដែលហោះសំដៅមកផែនដីនោះទេ ៕

  • NASA ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា​បាន​លាក់​បាំង​ពី​វត្ថមាន​របស់​យាន​មនុស្ស​ភព​ផ្កាយ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/20  Category:បច្ចេកវិទ្យា
Tags: