ជួបស្នេហ៍តាមហ្វេសប៊ុក ណាត់គ្នាឡើងសណ្ឋាគារ ត្រូវគេចាប់ចងដោះយកគ្រឿអលង្ការ

6 Videos


ហ្វេសប៊ុកគឺជាបណ្តាញទំនាក់ទំនងសង្គមមួយ កំពុងមានការពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ សម្រាប់ជាការប្រាស្រ័យទាក់ទងគ្នា ចងសម្ព័ន្ធមិត្តជាមួយគ្នា មានអ្នកខ្លះក៏ជួបមិត្តល្អ អ្នកខ្លះក៏ជួបមិត្តអាក្រក់បោកប្រាស់ជាដើម ។

យ៉ាងណាមិញ ដូចជានារីម្នាក់បានចាញ់បោកមិត្តភកិ្តស្រីរបស់ខ្លួនដោយអំពើទុច្ចរិត គឺមិត្តស្រីបានប្រើល្បិចឲ្យប្រុសស្នេហ៍របស់ខ្លួនឆាតតាមហ្វ័តអាប់ លួងលោមសុំស្នេហា រហូតដល់នារីរងគ្រោះ បាក់ចិត្តប្រតិព័ទ្ធ ធ្លាក់ចូលយ៉ាងជ្រៅទៅក្នុងអន្លង់ស្នេហ៍ ដោយងើបមុខមិនរួច រហូតដល់បុរសរូបនោះបានល្បួងនារីរងគ្រោះទៅសណ្ឋាគារ ដោយសន្យាថា នឹងឲ្យប្រាក់ ១០០ ដុល្លារ ដើម្បីក្រេបទឹកឃ្មុំដ៏ផ្អែមត្រជាក់ជាមួយគ្នានេះ ។ ប៉ុន្តែពេលនារីរងគ្រោះទៅដល់សណ្ឋាគារ ជនសង្ស័យជាមិត្តភក្តិស្រីនិងប្រុសស្នេហ៍ ព្រមទាំងបក្ខពួក ៤ ទៅ ៥ នាក់ទៀត នៅរង់ចាំស្រាប់ បានចាប់នារីរងគ្រោះចងដៃចងជើង ដោះយកគ្រឿងអលង្ការ ប្រាក់កាសមួយចំនួន និង ទូរស័ព្ទដៃ ។

P9

ជួបស្នេហ៍តាមហ្វេសប៊ុក ណាត់គ្នាឡើងសណ្ឋាគារ ត្រូវគេចាប់ចងដោះយកគ្រឿអលង្ការ

ជួបស្នេហ៍តាមហ្វេសប៊ុក ណាត់គ្នាឡើងសណ្ឋាគារ ត្រូវគេចាប់ចងដោះយកគ្រឿអលង្ការ

ដោយបាត់ជនរងគ្រោះមួយយប់ ក្រុមគ្រួសារបានដាក់ពាក្យប្តឹងទៅសមត្ថកិច្ច រកឃើញជនរងគ្រោះ ស្ថិតនៅក្នុងសណ្ឋាគារស ផ្លូវព្រះមុនីវង្ស សង្កាត់អូរឫស្សីទី ៤ ខណ្ឌ ៧ មករា ចាប់ខ្លួនជនសង្ស័យបាន កាលពីរសៀលថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៦ នេះ ។

ជួបស្នេហ៍តាមហ្វេសប៊ុក ណាត់គ្នាឡើងសណ្ឋាគារ ត្រូវគេចាប់ចងដោះយកគ្រឿអលង្ការ

សមត្ថកិច្ចបានឲ្យដឹង ពេលនារីរងគ្រោះមកដល់សណ្ឋាគារ ស្រាប់តែលេចចេញក្រុមជនសង្ស័យទាំងស្រីទាំងប្រុសមានគ្នាពី ៤ ទៅ ៥ នាក់ បានចាប់នារីរងគ្រោះបិទមាត់ និង ចងដៃចងជើង ប្រមូលយកទូរស័ព្ទ គ្រឿងអលង្ការ និង ប្រាក់មួយចំនួនហើយដាក់ក្នុងបន្ទប់ផ្សេង ដោយពួកគេក៏សម្ងំនៅឯបន្ទប់ផ្សេងយ៉ាងតិចមានចំនួន ២ បន្ទប់ ដែលជាទីតាំងរបស់ពួកគេស្នាក់អាស្រ័យធ្វើសកម្មភាពល្មើស ។

ជួបស្នេហ៍តាមហ្វេសប៊ុក ណាត់គ្នាឡើងសណ្ឋាគារ ត្រូវគេចាប់ចងដោះយកគ្រឿអលង្ការ

សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យជាមិត្តភកិ្តស្រី និង ប្រុសស្នេហ៍របស់គេនោះ យកមកសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

                                                                                   សុថាត់