នាយករដ្ឋមន្ត្រីបារាំង៖ «យើងត្រូវរៀនរស់ក្នុងការគំរាមកំហែងឲ្យហើយ ព្រោះការវាយប្រហារអត្តឃាតនឹងកើតមានទៀត»

(ប៉ារីស)៖ នាយករដ្ឋមន្ត្រីបារាំងលោក Manuel Valls បានព្រមានថា ប្រទេសនេះត្រូវតែរៀបចំខ្លួនឲ្យបានរួចរាល់ បន្ថែមទៀត ខណៈការវាយប្រហារអត្តឃាតនឹងបន្តកើតមាន ដូច្នេះប្រជាជនទាំងអស់ត្រូវតែ «រៀនរស់នៅជាមួយនឹង ការគំរាមកំហែង» ទុកឲ្យហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០១៦។

ការព្រមានរបស់នាយករដ្ឋមន្ត្រីបារាំងខាងលើនេះ បានកើតឡើងបន្ទាប់ប្រធានាធិបតីលោក Francois Hollande បាន និយាយថាបារាំងនឹងបន្តអូសបន្លាយការដាក់រដ្ឋក្នុងគ្រាអាសន្ន រយៈពេល ៦ខែពេញតែម្តង ឆ្លើយតបទៅនឹងស្រមោល ដ៏គួរឲ្យភ័យខ្លាចនៃការវាយប្រហារក្នុងពិធីបុណ្យជាតិ Bastille ដែលបានប្រារព្ធឡើងនៅទីក្រុង Nice និងទទួលរងការ វាយប្រហារដោយរថយន្តបុករះ និងបាញ់ប្រហារសម្លាប់មនុស្ស ៨៤នាក់កាលពីសប្តាហ៍មុននេះ។

លោក Valls បានថ្លែងប្រាប់អង្គសភាបារំាងដូច្នេះថា «ទោះបីជាដឹងថាពាក្យទាំងនេះពិបាកនិយាយចេញមកក៏ដោយ ក៏ខ្ញុំមានកតព្វកិច្ចត្រូវលើកឡើងថា នឹងមានការវាយប្រហារផ្សេងៗទៀតកើតឡើង ហើយប្រជាជនស្លូតត្រង់បន្ថែមទៀត ក៏នឹងបាត់បង់ជីវិតផងដែរ។ យើងមិនត្រូវចុះចាញ់នោះទេ ប៉ុន្តែត្រូវរៀនរស់ជាមួយនឹងការគំរាមកំហែង»។ លោក បញ្ជាក់ថាជនសង្ស័យជនជាតិអ៊ីស្លាម Reda Kriket ដែលត្រូវបានចាប់ខ្លួនកាលពីខែមីនាជាមួយអាវុធជាតិផ្ទុះផងនោះ គឺរូបគេបានគ្រោងវាយប្រហារភេរវកម្មនៅថ្ងៃប្រកួត Euro 2016 នៅទីក្រុងប៉ារីសតែម្តង៕

 

នាយករដ្ឋមន្ត្រីបារាំង៖ «យើងត្រូវរៀនរស់ក្នុងការគំរាមកំហែងឲ្យហើយ ព្រោះការវាយប្រហារអត្តឃាតនឹងកើតមានទៀត»

ប្រភព ៖ freshnewsasia

  • នាយករដ្ឋមន្ត្រីបារាំង៖ «យើងត្រូវរៀនរស់ក្នុងការគំរាមកំហែងឲ្យហើយ ព្រោះការវាយប្រហារអត្តឃាតនឹងកើតមានទៀត»已关闭评论
  • 22 views
  • Hide Sidebar
    A+
Publish on:2016/07/20  Category:ជីវិតនិងសង្គម
Tags: