​រកឃើញ​អ្នកខ្លាំង​៦​រូប​ក្នុង​ការប្រកួត​ចំណេះដឹង​វប្បធម៌​-​អរិយធម៌​ខ្មែរ ម៉េង​លី ជេ​. គួច និពន្ធដោយ : ថ្មីៗ       July-20-2016, 3:12 pm         165

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​រកឃើញ​អ្នកខ្លាំង​៦​រូប​ក្នុង​ការប្រកួត​ចំណេះដឹង​វប្បធម៌​-​អរិយធម៌​ខ្មែរ ម៉េង​លី ជេ​. គួចបេក្ខជន​ជា​សិស្សានុសិស្ស​ថ្នាក់​ទី​៧ ដល់ទី​១២ ជាច្រើន​រយ​នាក់​បាន​ចូលរួម​ការប្រកួត​ចំណេះដឹង​វប្បធម៌​-​អរិយធម៌​ខ្មែរ ម៉េង​លី ជេ​. គួច ជា​លើក​ទី​៣ នៅ​សាលារៀន អន្ដរទ្វីប អាមេរិកាំង ដែលមាន​ការអញ្ជើញ​ចូលរួម​គាំទ្រ​លើកទឹកចិត្ត​ពី​សំណាក់​មាតាបិតា អ្នកអាណាព្យាបាល​សិស្ស បុគ្គលិក លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ជាច្រើន​កុះករ កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​។​

​ការប្រកួត​ចំណេះដឹង​នេះ ត្រូវបានធ្វើ​ឡើងជា​បី​ដំណាក់កាល​ដើម្បី​ជ្រើស​រើសយក​បេក្ខជន​ដែលមាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ប្រកួត​ឆ្លើយ​នូវ​សំណួរ​ជាង​៩០០​សំណួរ​បាន​យ៉ាង​ក្បោះក្បាយ និង​ត្រឹមត្រូវ​ជាងគេ​ពី​សំណាក់​គណៈមេប្រយោគ​ដែលជា​លោកគ្រូ អ្នកគ្រូ​ក្រុមបច្ចេកទេស​ប្រវត្តិវិទ្យា និង​សីលធម៌​-​ពលរដ្ឋ​វិជ្ជា​យ៉ាង​សុ​ក្រិត​បំផុត​។ នៅ​ដំណាក់កាល​ទី​បី​ដែលជា​វគ្គ​ផ្តាច់ព្រ័ត្រ ការប្រកួត​បាន​រកឃើញ​បេក្ខជន​វៃឆ្លាត​ជាងគេ​ចំនួន​០៦​រូប​ក្នុងចំណោម​បេក្ខជន​រាប់រយ​នាក់​ដែល​ត្រូវ​ទទួល​មេដាយ អាហារូបករណ៍ និង​ពានរង្វាន់​ជើងឯក​ការប្រកួត​ចំណេះដឹង​វប្បធម៌​-​អរិយធម៌​ខ្មែរ ម៉េង​លី ជេ​. គួច លើក​ទី​៣ ដើម្បី​ជាការ​លើកទឹកចិត្ត​ពី​សាលារៀន អន្តរទ្វីប អាមេរិកាំង ដែល​ក្នុងនោះ​ជ័យលាភី​លេខ​១ បាន​ទៅលើ​យុវ​សិស្ស ងី វីរៈ​សូ​ឡា និង​យុវ​សិស្ស វិ​រៈ សីហ​រដ្ឋ ជ័យលាភី​លេខ​២ បាន​ទៅលើ​យុវ​សិស្ស ពុធ សីហា និង​យុវ​សិស្ស អេង លី​បណ្ឌិត និង​ជ័យលាភី​លេខ​៣ បាន​ទៅលើ​យុវ​សិស្ស លឹម អៀង​គង់ និង​យុវ​សិស្ស ហួត គីម​ហ័ង​។​

​រកឃើញ​អ្នកខ្លាំង​៦​រូប​ក្នុង​ការប្រកួត​ចំណេះដឹង​វប្បធម៌​-​អរិយធម៌​ខ្មែរ ម៉េង​លី ជេ​. គួច និពន្ធដោយ : ថ្មីៗ       July-20-2016,  3:12 pm         165

​លោក ជា សម្បត្តិ ប្រធាន​ចាងហ្វាង​សាលា​សាខា​ចាក់អង្រែ បានឱ្យ​អ្នកយកព័ត៌មាន​ដឹងថា​ការប្រកួត​ចំណេះដឹង​វប្បធម៌​-​អរិយធម៌​ខ្មែរ​នេះ​ត្រូវបាន​រៀបចំឡើង ដើម្បី​ជំរុញ​ឱ្យ​សិស្សានុសិស្ស​កាន់តែ​មា​នភា​ព​ឧស្សាហ៍​ព្យាយាម ខិតខំ​ប្រឹងប្រែង​រៀនសូត្រ បង្កើន​ការចងចាំ​នូវ​មេរៀន​ប្រវត្តិសាស្ត្រ សីលធម៌​-​ពលរដ្ឋ​វិជ្ជា និង​មានចំណេះដឹង​ផ្នែក​វប្បធម៌​ទូទៅ​បាន​កាន់តែ​ទូលំទូលាយ និង​ពង្រឹងសមត្ថភាព​សិក្សា​របស់​សិស្ស​គ្រប់​កម្រិត​ថ្នាក់​។ លោក​បាន​ឱ្យដឹងទៀតថា​កន្លងមក សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំ​នូវ​ការប្រកួត​ជាច្រើន​បន្ថែម​ពីលើ​ការរៀន​នៅក្នុង​ថ្នាក់ ដោយ​ផ្តោតលើ​មុខវិជ្ជា​សិក្សា​ផ្សេងៗ​ពីគ្នា ដើម្បីឱ្យ​សិស្សានុសិស្ស​មានឱកាស​ប្រកួតប្រជែង​សមត្ថភាព​ទៅតាម​ចំណូលចិត្ត និង​តាម​កម្រិត​ថ្នាក់ ដើម្បី​ជា​គន្លឹះ​ឱ្យ​សិស្សានុសិស្ស​ទទួលបាន​នូវ​ចំណេះ និង​ជំនាញ​ពី​ការប្រកួតប្រជែង និង​លើកទឹកចិត្ត​ដល់​ពួកគេ​ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​ចំពោះ​ការសិក្សា​រៀនសូត្រ​លើ​គ្រប់​មុខវិជ្ជា​ប្រកបដោយ​សមធម៌ ហើយ​តាមរយៈ​ការប្រកួត​មួយ​នេះ សិស្សានុសិស្ស​មិន​គ្រាន់តែ​ចេះ​នូវ​មុខវិជ្ជា​មេរៀន​ស្របតាម​កម្មវិធីសិក្សា​តាម​កម្រិត​ថ្នាក់​របស់ខ្លួន​ប៉ុណ្ណោះ​ទេ ហើយ​ថែមទាំង​បាន​ចង់​ចាំបាន​យ៉ាង​ល្អ​នូវ​ចំណេះដឹង​វប្បធម៌​-​អរិយធម៌​ខ្មែរ និង​ជា​ឧ​ត្ត​ម​ប្រយោជន៍​ដ៏​សំខាន់​ក្នុង​ការបណ្តុះ​ផ្នត់គំនិត​ពួកគេ​ឱ្យចូល​រួមចំណែក​លើកកម្ពស់​វិស័យ​វប្បធម៌​ជាតិ​នាពេល​អនាគត​៕

​រកឃើញ​អ្នកខ្លាំង​៦​រូប​ក្នុង​ការប្រកួត​ចំណេះដឹង​វប្បធម៌​-​អរិយធម៌​ខ្មែរ ម៉េង​លី ជេ​. គួច និពន្ធដោយ : ថ្មីៗ       July-20-2016,  3:12 pm         165

(​អត្ថបទ​សាលា​)