ចន ច័ន្ទលក្ខិណា ប៉ះសំដីគ្នាជាមួយទាហានម្នាក់ ដល់ថ្នាក់ប្រកាសរក អត្តសញ្ញាណ

អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាតារាសម្តែងនឹងជា ប្រធានសមាគមមិត្តសិល្បៈស្មគ្រចិត្តជួយសង្គម បានផ្ទុះកំហឹងជាមួយនាយទាហានម្នាក់ពេញ Facebook រហូតប្រកាសរក អត្តសញ្ញាណថែមទៀតផង។ អ្នកនាង ចន ច័ន្ទលក្ខិណា បានសម្តែងការខឹងសម្បារ យ៉ាងខ្លាំង ដោយប្រើពាក្យធ្ងន់ៗ ទៅលើលោកទាហាន រូបនោះ ក្រោយពេលទទួលពាក្យប្រមាថយ៉ាងធ្ងន់ធ្ងរ។

ប្រធានសមាគមមិត្តសិល្បៈស្មគ្រចិត្តជួយសង្គម រូបនេះបានរៀបរាប់ថា ៖⁣ ” ខ្ញុំត្រូវការរកអត្តសញ្ញាណទាហ៊ានម្នាក់នេះ គេនិយាយមកដូចអាងអំណាច អ្នកណាជាឪពុកម្នាក់នេះ ហើយលោកណាជាមេម្នាក់នេះ ខ្មែរមានទាហ៊ានឈ្លើយបែបនេះ ? ចង់រកមុខអ្នកអាងអំណាចម្នាក់នេះ បើខ្លាំងចេញមុខជួបខ្ញុំតទល់ លោកទាហ៊ានអស្ចារ្យ ” ដែលនេះបង្ហាញពីកំហឹងយ៉ាងខ្លាំង របស់នាង។

ប្រភពៈ komsan.khmer-note


Related Posts