នារី​វ័យក្មេង​ដែលគេកាប់នឹងរនាស់ទម្លាក់ទឹកសម្លាប់នៅទន្លេបាទមានឈ្មោះ ជា សុជាតិ អាយុ​២៣​ឆ្នាំ​ជាម​ន្ត្រី​នៅ​មន្ទីរ​ទេសចរណ៍​ខេត្តកណ្តាល​

ខេត្តតាកែវ​៖ ករណី​សម្លាប់​នារី​វ័យក្មេង​ម្នា​ក់កាប់នឹងរនាស់ទម្លាក់ទឹកនៅ​តំបន់​ទេសចរណ៍​ទន្លេបាទី ស្ថិត​ក្នុងភូមិ​ទន្លេបាទី ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ដែល​ភ្លាមៗ​នោះ​ពុំ​ស្គាល់​អត្តសញ្ញាណ​ឥឡូវនេះ​នគរបាល​ខេត្តតាកែវ​បានប្រកាស​ឲ្យ​ដឹងថា ក្រោយពី​ដំណឹង​នេះ​ផ្សព្វផ្សាយ​បានដឹង​ដល់​ញាច់​ញាតិ​និង​ស្គាល់​អត្តសញ្ញាណ ស្ត្រី​រងគ្រោះ​ដែល​ត្រូវ​ជនសង្ស័យ​កាប់​នឹង​រនាស់​សម្លាប់​ទម្លាក់​ចូល​ទឹក គឺ​នារី​រងគ្រោះ​មានឈ្មោះ ជា សុជាតិ អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​សំរោង ក្រុង​តាខ្មៅ ខេត្តកណ្តាល ហើយ​ជាម​ន្ត្រី​ជាប់កិច្ចសន្យា នៅ​មន្ទីរ​ជាប់កិច្ចសន្យា នៅ​មន្ទីរ​ទេសចរណ៍​ខេត្តកណ្តាល​។ នគរបាល​ខេត្តតាកែវ​បាន​ឲ្យ​ដឹងថា នៅពេលនេះ​សមត្ថកិច្ច​កំពុង​សួរនាំ ឪពុកម្តាយ​ជនរងគ្រោះ ដើម្បី​ស្វែងរក​ពន្លឺ​នៃ​ឃាត​កម្មនេះ​។​

​#សូម​រំលឹកថា កាលពី​ម៉ោង​១០ និង​៣០​នាទី ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៦​នេះ នារី​វ័យក្មេង​ខាង លើ​ត្រូវបាន​ឃាតក កាប់​ពីក្រោយ​រុញ​ទម្លាក់​ទឹក នៅ​តំបន់​ទេសចរណ៍​ទន្លេបាទី ស្ថិត​ក្នុងភូមិ​ទន្លេបាទី ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ដោយ​មិនទាន់​ដឹង​មូលហេតុ​។ ករណីនេះ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​បញ្ជាក់ថា នារី​រងគ្រោះ​ត្រូវបាន​គេ​កាប់​ទម្លាក់​ទឹក រួចហើយ​ត្រូវបាន​គេ​ស្រង់​មក​ដាក់​លើផ្ទះ​ទឹក​វិញ​។ មានការ​សង្ស័យថា​ឃាតក​ជា​មនុស្ស​ស្គាល់គ្នា​ល្បួង​យកទៅ​សម្លាប់​៕

KA-20-07-2016-15 KA-20-07-2016-16 KA-20-07-2016-17 KA-20-07-2016-18 KA-20-07-2016-19